logo
Header Logo
News Detail
thumbnail
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដឹកនាំមន្ទីរពាក់ពន្ធ័ចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់និងចាក់វ៉ាក់សាំងដល់គោ ក្របីចំនួន១០០០ក្បាល នៅស្រុកចិត្របុរី
31
02-Aug-2018
Sub-nation news
Link

ប្រជាពលរដ្ឋចំនួន៥ភូមិ ស្មើនឹង១២០គ្រួសារ ក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលបានជម្លៀសទៅទីទួលសុវត្ថិភាព(ទួលតាឃីន)ដែលឋិតខាងក្រោយឃុំ បុសលាវ នៅក្នុងអំឡុងជំនន់ទឹកទន្លេមេគង្គឆ្នាំ២០១៨នេះ ដោយមានការគិតគូយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តក្រចេះ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានដឹកនាំមន្ទីរ អង្គភាព ក្នុងខេត្តចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ត្រូវបានជម្លៀសទៅទីទួលសុវត្តិភាព និងចាក់វ៉ាក់សាំងដល់សត្វគោ ក្របីចំនួន ១០០០ក្បាល
     
 លោក ហង់ ចាន់ឌី អភិបាលស្រុកចិត្របុរី បានឲ្យដឹងថា ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់មានចំនួន១២០គ្រួសារ មកពីភូមិចំនួន០៥ ក្នុងឃុំបុសលាវ ហេីយពលរដ្ឋដែលលិចលង់ខ្លាំងជាងគេមានចំនួន២៥គ្រួសារ។ លោក អភិបាលស្រុកចិត្របុរី បន្តទៀតថា ក្នុងឪកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ចើញចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋនោះដែរ សាលាខេត្តបានផ្ដល់ធុងចំរោះទឹកក្នុង១គ្រួសារ ធុង១ ហេីយមន្ទីរសង្គម
កិច្ច បានឧបត្ថម ក្នុង០១គ្រួសារ អង្ក២៥គីឡូ មី១កេះ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ភួយ១ ត្រីខ១យួរ អំបិល៣កញ្ចប់ ,មន្ទីរសុខាភិបាល បានឧបត្ថម ក្នុង១គ្រួសារ មុង១ និងថ្នាំពេទ្យមួយចំនួន ចំពោះមន្ទីរកសិកម្ម បានជួយចាក់ វ៉ាក់សាំងគោ ក្របីចំនួន១០០០ក្បាល និងថ្នាំព្យាបាលចំនួន២០ដប់ ដោយឡែកខាងកាកបាទក្រហម កម្ពុជា និងសាលាខេត្តក្រចេះ បានឧបត្ថមតង់ចំនួន៣០តង់។

ក្នុងនោះដែរ អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន មានការគិតគួរយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន បានចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងជម្លៀសរកទីទួលសុវត្តិភាពនិងបានបញ្ជាឲ្យកម្លាំងក៍ដូចអាជ្ញាធរស្រុក ត្រូវយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនដោយត្រៀមលក្នណះសម្ភារះ និងមធ្យោបាយដឹកជញ្ជូនជាប្រចាំទុកសម្រាប់គ្រាមានអាសន្នបន្ទាន់។
គ្រានោះ ឯកឧត្តម អភិបាលខេត្ត បានផ្ដាំផ្ញេីរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះថែរក្សាសុខភាព ដោយមានអនាម័យជាប្រចាំ គឺត្រូវផឹកដែលដាំឆ្អិន ឬទឹកដែលបានចំរោះស្អាត ម្ហូបអាហារត្រូវមានអនាម័យល្អជាពិសេស ត្រូវសំរាក់ក្នុងម់ុងគ្រប់ពេល ដើម្បីការពាតនូវជម្ងឺគ្រុនចាញ់ឬគ្រុនឈាមជាដើម។
បន្ទាប់មក ឯកឧត្តម វ៉ា ថន រួមក្រុមការងារ ដែលបានចុះទៅបានចូលរួមចាក់វ៉ាក ការពារជម្ងឺដង្កាត់ផ្សេងៗដល់សត្វគោ ក្របី លើទួលសុវត្ថិភាពនេះ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តក្រចេះ (ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior