logo
Header Logo
News Detail
thumbnail
ឯកឧត្តម គួច ចំរើ​ន បានអញ្ជើញចុះត្រួតពិនិត្យ ការស្រុតច្រាំងទន្លេប្រវែង ៣៥០ ម៉ែត្រ នៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម
58
26-Mar-2018
Sub-nation news
Link

ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើ​ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះត្រួតពិនិត្យ ការស្រុតច្រាំងទន្លេប្រវែង ៣៥០ ម៉ែត្រ នៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ក្រោយពីការត្រួតពិនិត្យរួចឯកឧត្តមអភិបាល បានជួបសំណេះ សំណាល និងបានពន្យល់អំពីស្ថានភាពនៃការបាក់ស្រុតច្រាំងទន្លេនេះយ៉ាងលំអិតជូនប្រជាពលរដ្ឋនៅភូមិពង្រ ថាការបាក់ច្រាំងទន្លេនេះ គឺបណ្តាលមកពីការករកើតកោះតូចនៅទុលមុខឃុំរការគយដែលដុះឡើងដោយធម្មជាតិ និងមួយផ្នែកទៀតគឺដោយសារស្ថានភាពផ្ទៃដីខាងក្រោមមានសំណើមដែលរងពីបណ្តាញទឹកបឹងជ្រាបមកធ្វើអោយដីទាន់ស្រុត។ ម្យ៉ាងវិញទៀតដោយសារការព្រួយបារម្ភ និងការសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តម គួច ចំរើន បានសម្រេចផ្អាកអាជីវកម្មបូមខ្សាច់ជាបណ្តោះអាសន្ននៅទីតាំងទន្លេចំណុចនេះ និងបានពន្យល់ថែមថា ការអនុញ្ញាតឱ្យមានអាជីវកម្មបូមខ្សាច់ គឺបានឆ្លងកាត់ការសិក្សាយ៉ាងច្បាស់លាស់ពីក្រសួងស្ថាប័ន​ពាក់ព័ន្ធ មុនចេញលិខិតអនុញ្ញាត ហើយការអនុញ្ញាតនេះទៀតសោត គឺក្នុងគោលបំណងស្ថារចរន្តផ្លូវទឹក ដែលគោករាកដោយសារខ្សាច់ដុះច្រើន ឱ្យបានជ្រៅឡើងវិញ ដើម្បីបញ្ជៀសចរន្តទឹកហូរបុកច្រាំងទន្លេ។ លើសពីនេះទៀត ឯកឧត្តមអភិបាលខេត្តបានស្នើសុំឱ្យ​បង​ប្អូនប្រជាពលរដ្ឋចូលរួមជាមួយអ្នក​បច្ចេកទេស ចុះត្រួតពិនិត្យមើលជាក់ស្តែងពីស្ថានភាព​បាត​ទន្លេ​​ម្តុំបាក់ស្រុត តាមឧបករណ៍​បច្ចេក​ទេសដែលតំណាងក្រសួងរ៉ែ និងថាមពល ដើម្បីឱ្យយល់​ច្បាស់​ពិតប្រាកដ ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ មានការបាក់ស្រុតច្រាំងទន្លេប្រមាណប្រវែង ៣៥០ ម៉ែត្រ​នៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម តែមិនបានបំផ្លាញទ្រព្យសម្បត្តិ ​ និងគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋឡើយ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម (ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior