នាព្រឹកថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ លោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង បានអញ្ជើញជាធិបតី ក្នុងវេទិកាសាធារណៈដើម្បីលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធ នឹងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
លោកស្រីអភិបាលរង បានលើកឡើងថា ការចំណាកស្រុកដោយប្រថុយប្រថាន ត្រូវមានឯកសារច្បាស់លាស់ជៀសវាងការចាញ់បោកមេខ្យល់ ជាមួយគ្នានេះដែរសូមអោយអាជ្ញាធរ និងប្រជាពលរដ្ឋ ជួយផ្តល់ព័ត៌មានអំពីអ្នកដែលលួងលោម អោយប្រជាពលរដ្ឋធ្វើចំណាកស្រុក ត្រូវពន្យល់ណែនាំពួកគាត់អោយរកការងារនៅក្នុងប្រទេស និងចូលរួមទប់ស្កាត់ការធ្វើអាជីវកម្មផ្លូវភេទ ក្នុងវិស័យទេសចរណ៍៕ រតនា
ប្រភព៖រដ្ឋបាលខេត្តកោះកុង