logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលរងខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈដើម្បីលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធ នឹងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស នៅស្រុកមណ្ឌលសីមា
101
31-May-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នាព្រឹកថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ លោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង បានអញ្ជើញជាធិបតី ក្នុងវេទិកាសាធារណៈដើម្បីលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធ នឹងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

      លោកស្រីអភិបាលរង បានលើកឡើងថា ការចំណាកស្រុកដោយប្រថុយប្រថាន ត្រូវមានឯកសារច្បាស់លាស់ជៀសវាងការចាញ់បោកមេខ្យល់ ជាមួយគ្នានេះដែរសូមអោយអាជ្ញាធរ និងប្រជាពលរដ្ឋ ជួយផ្តល់ព័ត៌មានអំពីអ្នកដែលលួងលោម អោយប្រជាពលរដ្ឋធ្វើចំណាកស្រុក ត្រូវពន្យល់ណែនាំពួកគាត់អោយរកការងារនៅក្នុងប្រទេស និងចូលរួមទប់ស្កាត់ការធ្វើអាជីវកម្មផ្លូវភេទ ក្នុងវិស័យទេសចរណ៍៕ រតនា

ប្រភព៖រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ