មាត្រា៤ ៖
ក្រសួងមហាផ្ទៃ មានបេសកម្មដឹកនាំ គ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់ លើវិស័យនយោបាយរដ្ឋបាល គ្រប់គ្រងកងកម្លាំងនគរបាលជាតិលើ វិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា។
មាត្រា៥៖
ក្រសួងមហាផ្ទៃ មានតួនាទី ភារកិច្ច៖
ដឹកនាំ សម្របសម្រួល គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យអនុវត្តមុខងារត្រឹមត្រូវតាមច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុខ ខណ្ឌ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា បញ្ជា ដឹកនាំ កងកម្លាំងនគរបាលជាតិ គណ:បញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ព្រមទាំងសហការសម្របសម្រួលជាមួយសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ក្នុងការថែ រក្សាការពារសន្តិសុខជាតិ ពង្រឹងសណ្តាប់ធ្នាប់សាធារណ: និងធានាសុវត្ថិភាពសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ជា ដឹកនាំ កម្លាំងមានសមត្ថកិច្ចក្នុងការគ្រប់គ្រងការងារអត្តសញ្ញាណកម្ម និងការងារសញ្ជាតិ បញ្ជា ដឹកនាំ កម្លាំងមានសមត្ថកិច្ចក្នុងការគ្រប់គ្រង ដឹកនាំការងារអន្តោប្រវេសន៍ និងការងារជនភាសខ្លួន បញ្ជា ដឹកនាំ ដល់អង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ចុះបញ្ជីគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងតាមដានត្រួតពិនិត្យការអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន និង លខ្ខន្តិក:របស់ខ្លួន ពិនិត្យ និងចូលរួមលើកយោបល់ពាក់ព័ន្ធនីតិវិធី និងដំណើរការនៃការបោះឆ្នោត ធ្វើអធិការកិច្ច ទទួលនិងដោះស្រាយពាក្យបណ្តឹងតវ៉ា បណ្តឹងបរិហាររបស់ពលរដ្ឋ ដែលពាក់ព័ន្ធនឹងមន្រ្តីក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំទីតាំងភូមិឋានរបស់ប្រជាពលរដ្ឋ ឲ្យស្រទៅតាមលក្ខណ:ភូមិសាស្រ្ត ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ សាសនារបស់ប្រជាពលរដ្ឋ បញ្ជា ដឹកនាំ គ្រប់គ្រងការងារពន្ធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើការបណ្តុះបណ្តាលធនធានមនុស្សទាំងមន្រ្តីរដ្ឋបាលស៊ីវិល មន្ត្រីបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្របខ័ណ្ឌ ក្រសួងមហាផ្ទៃ រៀបចំស្នើ ឬតែងតាំងមុខតំណែង ដំឡើងឋាន: ឋាន្តរស័ក្តិ ផ្ទេរផ្លាស់ប្តូរភារកិច្ច លើកសរសើរ ជូន រង្វាន់ ដាក់វិន័យ បន្ថយឋាន: ឋានន្តរស័ក្តិ ដកហូតមុខ តំណែង បណ្តេញចេញពីក្របខ័ណ្ឌ ព្រមទាំងការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីនគរបាជាតិ និងមន្ត្រីពន្ធនាគារ តាមច្បាប់ជាធរមាន ធ្វើការងារភស្តុភារ ហិរញ្ញវត្ថុ ការផ្សព្វផ្សាយអប់រំ ការងារសុខាភិបាល ការងារសំណង់និងវិស្វកម្មព្រមទាំងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ធ្វើការងារសវនកម្មផ្ទៃក្នុង លើការងារគ្រប់គ្រងហិរញ្ញវត្ថុ ការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការងារគ្រប់គ្រងបញ្ជីបុគ្គលិក នៅគ្រប់អង្គភាពដែលស្ថិត ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ លើកគោការណ៍ វិធានការ និងការអនុវត្តការងារសម្ងាត់ជាតិ ស្របតាមច្បាប់ រក្សាការពារសុវត្ថិភាពថ្វាយព្រះមហាក្សត្រ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្តរជាតិ និងការពារស្ថាប័នជាតិគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ពានិជ្ជកម្ម ទេសចរណ៍ ការពារកម្មវិធីសំខាន់ៗរបស់ជាតិ អន្តរជាតិ និងជនបរទេសដែលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដឹកនាំការងារគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវរបស់កងកម្លាំងនគរបាលជាតិ ស្ថាប័នសាធារណ: មន្រ្តី និងជនស៊ីវិល ការងារបង្ការ ពន្លត់អគ្គីភ័យ ការងារសង្គ្រោះ ការងារស្វែងរកមនុស្សបាត់ខ្លួន ការងារសណ្តាប់ធ្នាប់របៀបរៀបរយសាធារណ: និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផ្លូវទឹក ផ្លូវដែក តាមបទដ្ឋាន គតិយុត្ត កំណត់វិធានការដឹកនាំ និងគ្រប់គ្រងការងារនគរបាលព្រំដែន រួមចំណែកការពារបូរណភាពទឹកដីអធិបតេយ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា ស្របតាច្បា ប់ជាតិ អន្តរជាតិ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន សិក្សា ស្រាវជ្រាវ កែសម្រួល ឬធ្វើវិសោធនកម្ម ឬកសាងច្បាប់ លិខិតបទដ្ឋាន តាមដានការអនុវត្ត ច្បាប់ លិខិតបទដ្ឋាន និងផ្សព្វផ្សាយច្បាប់ លិខិត បទដ្ឋាននានាក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តលើគ្រប់វិស័យរបស់ក្រសួងមហាផ្ទៃ ទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ។