logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តតាកែវ រៀបចំពិធីបុណ្យអភិសេករូបសំណាកតាកែវ យាយកែវ ដែលជានិមិត្តខេត្ត
57
29-Mar-2019
Sub-nation news
Link

       ឯកឧត្តម ស្រី បេន សមាជិកព្រឹទ្ធសភា និងលោកជំទាវ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ រួមជាមួយ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុងដូនកែវ និងលោកស្រី រួមជាមួយមន្រ្តីរាជការ និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ បានអញ្ជើញចូលរួមរៀបចំប្រារព្ធពិធីបុណ្យអភិសេកឆ្លងសមទ្ធិផលរូបសំណាកតាកែវ យាយកែវ ដែលជានិមិត្តសញ្ញាតំណាងឱ្យខេត្តតាកែវ និងរូបសំណាកផ្កាឈូក ស្ថិតនៅភូមិថ្នល់បែក សង្កាត់រក្រៅ ក្រុងដូនកែវ ខេត្តតាកែវ និងចំណាយថវិការសាងសង់ ជួសជុល អស់៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៩។

      សូមបញ្ជាក់ដែរថា ការស្ថាបនាសាងសង់ និងជួសជុលរូបសំណាកតាកែវយាយកែវ និងរូបសំណាកផ្កាឈូកនេះ គឺក្រោមគំនិតផ្តូចផ្ដើមកសាងឡើងដោយ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការជុំវិញខេត្ត រួមជាមួយពុទ្ធបរិស័ទ្ធជិតឆ្ងាយ និងទទួលការស្ថាបនា សាងសង់ដោយ លោកប្រធានមន្ទីរសាធារណៈការ និងដឹក ជញ្ជូនខេត្តតាកែវ ចំណាយរយៈពេលស្ថាបនាជាង ៣ខែ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior