ឯកឧត្តម ស្រី បេន សមាជិកព្រឹទ្ធសភា និងលោកជំទាវ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ រួមជាមួយ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុងដូនកែវ និងលោកស្រី រួមជាមួយមន្រ្តីរាជការ និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ បានអញ្ជើញចូលរួមរៀបចំប្រារព្ធពិធីបុណ្យអភិសេកឆ្លងសមទ្ធិផលរូបសំណាកតាកែវ យាយកែវ ដែលជានិមិត្តសញ្ញាតំណាងឱ្យខេត្តតាកែវ និងរូបសំណាកផ្កាឈូក ស្ថិតនៅភូមិថ្នល់បែក សង្កាត់រក្រៅ ក្រុងដូនកែវ ខេត្តតាកែវ និងចំណាយថវិការសាងសង់ ជួសជុល អស់៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៩។
សូមបញ្ជាក់ដែរថា ការស្ថាបនាសាងសង់ និងជួសជុលរូបសំណាកតាកែវយាយកែវ និងរូបសំណាកផ្កាឈូកនេះ គឺក្រោមគំនិតផ្តូចផ្ដើមកសាងឡើងដោយ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការជុំវិញខេត្ត រួមជាមួយពុទ្ធបរិស័ទ្ធជិតឆ្ងាយ និងទទួលការស្ថាបនា សាងសង់ដោយ លោកប្រធានមន្ទីរសាធារណៈការ និងដឹក ជញ្ជូនខេត្តតាកែវ ចំណាយរយៈពេលស្ថាបនាជាង ៣ខែ៕ មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តតាកែវ