logo
Header Logo
News Detail
thumbnail
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តហេមវ័ន្តបឹងត្រកួន
29
25-Mar-2019
Sub-nation news
Link

      ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមា និងសម្ភោធសមិទ្ធិផលនានា វត្តហេមវ័ន បឹងត្រកួន ស្ថិតនៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
      ពិធីកាត់ប្ញសសីមាវត្ត ហេមវ័ន្ត បឹងត្រកួន ស្រុកថ្មពួក ឯកឧត្តម សួនបវរ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើរ ដោយស្មោះចំពោះព្រះគ្រូចៅអធិការ ព្រះគុណម្ចាស់គ្រប់ព្រះអង្គពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមកសាងសមិទ្ធផលនានា ក្នុងវត្តអោយលេចចេញយ៉ាងត្រដែតឡើងជាសក្ខីភាព និងសូមថ្លែងនៅអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនក្នុងនិងក្រៅប្រទេស ដែលតែងតែបរិច្ចាកថវិការផ្ទាល់ខ្លួន ព្រះតេជព្រះគុណ ព្រះគុណម្ចាស់គ្រប់ព្រះអង្គជាទីគោរពសក្ការៈ ក្នុងការចូលរួមក្នុងវិស័យព្រះពុទ្ធសាសនា គ្រប់ទីកន្លែងក្នុងខេត្តបន្ទាយមានជ័យជារៀងរហូតមក ។ការមានប្រសាសន៍ក្នុងពិធីកាត់ប្ញសសីម៉ា សម្ពោធឆ្លងជាផ្លូវការ នៅវត្តហេមវ័ន បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអាទិត្យ ៤ រោច ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែ មិនា ឆ្នាំ២០១៩ ដែលព្រះវិហារថ្មីនេះមានទំហំ ១៤ម x ២១ម កំពស់ ១៨ម ផ្តើមកសាង នាឆ្នាំ ២០០៧ បានសាងសង់រួចជាស្ថាពរ ចុងឆ្នាំ២០១៨ បានចំណាយថវិការអស់ ១៨,០០០០ $ ។
      ឯកឧត្ដម សួន បវរ បន្តថាព្រះសាសនាមិនគ្រាន់តែជាទីគោរពសក្ភារះបូជាបុណ្ណោះទេ គឺជាប្រភពបណ្តុះនូវបញ្ញញណ ជាថ្នាលបណ្តុះធនធានមនុស្សគ្រប់សម័យកាល ។ តាមប្រវត្តិសាស្ត្របានបង្ហាញអោយឃើញថា ទីអារាម រួមចំណែកក្នុងការកសាងសង្គមជាតិមួយប្រកបដោយសីលធម៌ ចរិយាធម៌ និងប្រកបដោយគុណធម៌ និងជាទីកន្លែងដែលរក្សាទុកនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរកត់ត្រាទុកពីជំនាន់មួយទៅជំនាន់មួយ សម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទៅទៀតទីអារាមជាកន្លែងបណ្តុះ នូវធនធានមនុស្សដែលពោរពេញដោយចំណេះដឹងទាំងផ្លូវលោក ផ្លូវធម៌ និងប្រកបដោយមនសិការជាតិ ។ នាពេលបច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកតម្កើង និងទ្រទ្រង់ព្រះពុទ្ធសាសនាស្របនឹងស្ថានភាពសង្គមជាតិកំពុងតែរីកចម្រើន បានបង្ករលក្ខណះសម្បត្តិដល់សកម្មភាពព្រះពុទ្ធសាសនា ក្នុងការអភិវឌ្ឍន៏វិស័យនេះអោយមានរីកចម្រើនដូចវិស័យដទៃទៀត សក្តិសមជាទីកន្លែងគោរពបូជានៃពុទ្ធបរិស័ទ ជាក់ស្ដែងក្នុងខេត្តបន្ទាយមានជ័យបានស្តារនិងកសាងវត្តអារាមមកទល់បច្ចប្បន្នសរុប ២៣៩វត្ត អារាម ៧ ព្រះសង្ឃ ៣៨៩៧អង្គ សាលាធម្មវិន័យ ៥៩សាលា ពុទិ្ធកបឋមសិក្សា ៦៨សាលា ពុទិ្ធកអនុវិទ្យាល័យនឹងវិទ្យាល័យមាន ១សាលា សមណរសិស្ស ២៩១០អង្គ ។ ថ្មីនេះវិស័យព្រះពុទ្ធសាសនាកំពុងចូលជ្រៅទៅក្នុងវិស័យអប់រំ ដោយព្រះតេជគុណ ព្រះគុណម្ចាស់គ្រប់ព្រះអង្គ នឹងពុទ្ធបរិស័ទស្ទើរតែគ្រប់វត្តអារាមបានជំរុញបង្កើតអោយមានសាលាពុទ្ធិកបឋមសិក្សា ដើម្បីឲ្យសមណរសិស្សបានបន្តការសិក្សារៀនសូត្រ ។
        ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្ត បានប្រគេនប្រគល់គ្រឿងឥស្សរយស មេដាយ ដល់ព្រះសង្ឃ សប្បុរសជន ប្រគេនបច្ច័យ ២លានរៀល ដល់កម្មវិធីឧបត្ថម្ភ សិស្សានុសិស្ស ១០០នាក់ ម្នាក់ៗ ២០០០រៀល ប្រជាពលរដ្ឋចូលរួម ៣០០នាក់ ម្នាក់ៗសារុង ១៕ មុនីរម្យ


 ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior