logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំជាមួយប្រជាពលរដ្ឋ ម្ចាស់ផ្ទះសំណាក់ និងម្ចាស់សណ្ឋាគារ ដើម្បីសាងសង់ផ្លូវលេខ៤០០
21
20-Mar-2019
Sub-nation news
Link

      រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំជាមួយប្រជាពលរដ្ឋ ម្ចាស់ផ្ទះសំណាក់ និងម្ចាស់សណ្ឋាគារ ដែលមានទីតាំងនៅអមសងខាងផ្លូវលេខ៤០០ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ  ដើម្បីរៀបចំសាង សង់ផ្លូវនេះឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារជំនន់ទឹកភ្លៀងរដូវវស្សាកន្លងមក ពិសេសការដឹកជញ្ជូនធ្ងន់ៗមានការកើនឡើងនាពេលបច្ចុប្បន្ន កិច្ចប្រជុំនេះក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។ 
      លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុបានធ្វើបទបង្ហាញថា  ដោយមានចំណារឯកភាពពីប្រមុខរាជរដ្ឋាភិបាល ឱ្យរដ្ឋ បាលខេត្ត សហការជាមួយវិស័យឯកជនសាងសង់ផ្លូវក្នុងក្រុង ៦ខ្សែ ក្នុងចំណោមផ្លូវអាទិភាពចំនួន ២២ខ្សែ ។ ពេលនេះយើងបើកកិច្ចប្រជុំជាមួយម្ចាស់ទីតាំង ដើម្បីចាប់ដំណើរការសាងសង់ផ្លូវលេខ ៤០០ នេះមុន និងបន្តទៅសាងសង់ផ្លូវផ្សេងទៀត ។ លោកបន្តថា ផ្លូវលេខ៤០០ មានប្រវែង ១.៣៥០ម៉ែត្រ ស្មើនឹង ៦៦ក្បាលដី ផ្លូវនេះមានទទឹង ១៤ម៉ែត្រ ចាក់បេតុង ឆ្អឹងដែក កម្ពស់ ០.២០ម៉ែត្រ ស្មើរនឹង ៤.៩០០ម៉ែត្រការ៉េ និងចាក់អ៊ុតកៅស៊ូ AC កម្រាស់ ០.០៨ម៉ែត្រ ស្មើនឹង ១៨.៩០០ ម៉ែត្រការ៉េ មានលូអ៊ុយប្រវែង ៣៥០ម៉ែត្រ លូមូលប្រវែង ២.២៥៧ម៉ែត្រ អណ្តូងលូរ ៥៩កន្លែង សាងសង់រយ:ពេល ២ខែ ចំណាយថវិកាចំនួន ១.៣៥០.៩០០ ដុល្លាសហរដ្ឋអាមេរិក ។ 
      ឯកឧត្តម យន្ត មីន បានអបអរសាទរការចូលរួមរបស់ប្រជាពលរដ្ឋ និងម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ នារសៀលថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ដែលបានឯកភាពគាំទ្រតាមការធ្វើបទបង្ហាញរបស់លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ក្នុងការចូលរួមវិភាគទានសាងសង់ផ្លូវលេខ៤០០ ឡើងវិញ ហើយមន្ទីរសាធា រណៈការ និងបើកការដ្ឋាននៅអាទិត្យក្រោយ  ដើម្បីសម្រួលចរាចរណ៍ការធ្វើដំណើរបស់ភ្ញៀវទេសចរ ឱ្យហើយមុនរដូវវស្សាចូលមកដល់នាពេលខាងមុខ នេះជាកាសម្រេចចិត្តរបស់ប្រជាពលរដ្ឋក៏ដូចជាម្ចាស់សណ្ឋាគារ ក្នុងការចូលរួមស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយខ្សែនេះ នឹងឈានទៅបើកការដ្ឋានសាងសង់ផ្លូវចំនួន ៥ខ្សែបន្តទៀតនៅពេលខាងមុខ ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2024 © All rights reserved by the Ministry of Interior