នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង បំពាក់ឋានន្តរសក្កិ គ្រឿងឥស្សរិយស ប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នារសៀលចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឺទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃ ជាតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិសណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង។
ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរប្រធានពន្ធនាគារខេត្ត អភិបាលក្រុងកំពង់ឆ្នាំង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីនគរបាលជាច្រើនរូប៕មុនីរម្យ
ប្រភព៖រដ្ឋបាលខេត្តកំពង់ឆ្នាំង