logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង បំពាក់ឋានន្តរស័ក្កិ គ្រឿងឥស្សរិយស ជូនមន្រ្តីនគរបាលជាតិ
22
12-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

        នៅស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង បំពាក់ឋានន្តរសក្កិ គ្រឿងឥស្សរិយស ប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នារសៀលចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឺទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃ ជាតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិសណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក​ អៀង វុធ អភិបាលរងខេត្ត​កំពង់ឆ្នាំង។

      ក្នុង​ពិធីនោះ​ដែរ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពីប្រតិភូ​អម​ដំណើរ​ប្រធាន​ពន្ធនាគារ​ខេត្ត អភិបាល​ក្រុងកំពង់ឆ្នាំង លោក​ លោក​ស្រី​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំ​វិញ​ខេត្ត និង​មន្ត្រី​នគរបាល​ជាច្រើនរូប៕មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ