logo
Header Logo
News Detail
thumbnail
អភិបាលរងខេត្តសៀមរាប​ អនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន​ អៀខូ​ អ៉ិនធើណេសិនណល​ អ៉ិនវេសមិន​ នៃសាធារណរដ្ឋសឹង្ហបុរី ចូលជួបសម្ដែង​ការគួរសម​ និងពិភាក្សា​ការងារ​
54
09-Feb-2019
Sub-nation news
Link

       ​នៅបន្ទប់ប្រជុំលេខ​ ០១​ សាលាខេត្តសៀមរាប​ មានពិធីជួបសម្ដែងការគួរសម​ និងពិភាក្សាការងារ​ រវាងថ្នាក់ដឹកនាំខេត្តសៀមរាប​ ជាមួយប្រតិភូក្រុមហ៊ុន​ អៀខូ អ៊ិនធើណេសិនណល អ៊ិនវេសមិន​ (EaCo Internaltional Investment Pte., Ltd) នៃសាធារណរដ្ឋសឹង្ហបុរី​ ដឹកនាំដោយ​ ​លោក​ ពៅ​ ពិសិដ្ឋ​ អភិបាល រងខេត្ត​ និងជាតំណាង​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និងលោក​ LEO BOON YONG អគ្គនាយក​ក្រុមហ៊ុន​ អៀខូ អ៊ិនធើណេសិនណល អ៊ិនវេសមិន​ និងប្រតិភូអមដំណើរ​ កាលពីរសៀលថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។ ក្នុងកិច្ចជំនួបនោះមានការអញ្ជើញចូលរួមពី​លោក​នាយក​រដ្ឋបាល​ នាយក​ នាយករងទីចាត់ការ​ចំណុះខេត្តលោកអភិបាលរងក្រុង​ លោក​ប្រធាន​ អនុប្រធាន​ មន្ទីរ​-អង្គភាព​ ពាក់ព័ន្ធ​នានាជុំវិញខេត្ត​។

     កិច្ចពិភាក្សានេះគឺផ្ដោតសំខាន់ទៅលើការងារ​វិនិយោគ​លើវិស័យ​ទេសចរណ៍​   ការអភិវឌ្ឍន៍ធនធានទេសចរណ៍​ សក្តានុពល​ទេសចរណ៍​ ភាពទាក់ទាញអាទិភាព​របស់ខេត្តសៀមរាប​ពិសេស​ប្រាសាទអង្គរវត្ត​ ​ការងារវិនិយោគលើសំណង់អាគារ​ កន្លែងកំសាន្ត​ Shopping Center និងវិស័យ​ម្ហូបអាហារ​ ធនធានមនុស្ស​ និងអនាម័យបរិស្ថាន។

      នាឱកាសនោះ លោកអភិបាលរង​​ខេត្ត​ បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត​សូមថ្លែងអំណរគុណដល់គណៈប្រតិភូក្រុមហ៊ុនទាំងអស់​ និងសូមស្វាគមន៍នូវគម្រោងវិនិយោគ​ និងកិច្ចសហការល្អៗ​ ដើម្បីភាពរីកចម្រើន​ និងជោគជ័យទាំងអស់គ្នា៕មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior