logo
Header Logo
News Detail
thumbnail
អាជ្ញាធរខេត្តសៀមរាបចាត់វិធានការណ៍លើករណីជនបរទេសប្រកបអាជីវកម្មមគ្គុទេ្ទសក៍ទេសចរណ៍ខុសច្បាប់នៅតំបន់អង្គរ​ និងតំបន់មួយចំនួនជុំវិញខេត្ត
52
09-Feb-2019
Sub-nation news
Link

      ​នៅបន្ទប់ប្រជុំលេខ​ ០១​ សាលាខេត្តសៀមរាប​ មានបើកកិច្ចប្រជុំមួយស្ដីពីការ​រៀប​ចំ​សណ្ដាប់ធ្នាប់​ក្នុងករណីជនបរទេសប្រកបអាជីវកម្មមគ្គុទេ្ទសក៍ទេសចរណ៍ខុសច្បាប់នៅតំបន់សៀមរាបអង្គរ​ និងតំបន់ទេសចរណ៍មួយចំនួន​ទៀតជុំវិញខេត្ត​ ក្រោមអធិបតីភាព​ លោក​ ពៅ​ ពិសិដ្ឋ​ អភិបាលរងខេត្ត​ និងជាតំណាង​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ នាថ្ងៃសុក្រ​ ៤កើត​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៩ ក៏មានការអញ្ជើញចូលរួមពី​ នាយក​ នាយករងទីចាត់ការ​ចំណុះសាលាខេត្ត​ មន្ទីរ​ទេសចរណ៍​​ ស្នងការ​រង​នគរបាល​ខេត្ត​ នគរបាល​ទេសចរណ៍​ នគរបាល​បេតិកភណ្ឌ​ កងកម្លាំងអាវុធហត្ថ​ខេត្ត​  មន្ទីរ​-អង្គភាព​ ពាក់ព័ន្ធ​នានា​ តំណាង​សមាគមមគ្គុទេ្ទសក៍​ទេសចរណ៍​ និងមគ្គុទ្ទេសទេសចរណ៍ចំរុះភាសា​ សរុបចំនួន​ ២៧នាក់​ ស្រី​ ២នាក់។           កិច្ចប្រជុំ​នេះផ្ដោតសំខាន់លើការងារទេសចរណ៍មួយចំនួនរួមមាន÷

១-ស្នើសុំមានវិធានការ​ និងទប់ស្កាត់លើជនបរទេស​ មានជនជាតិ​ រុស្ស៊ី​ កូរ៉េ​ និងចិន​ អំពីករណីជនបរទេសប្រកប​អាជីវកម្ម​មគ្គុទ្ទេសក៍​ទេសចរណ៍​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់​អង្គរ​ និងតំបន់ជុំវិញមួយចំនួនទៀតដូចជា​ ប៉ែក​ខាង​ជើង​បឹងទន្លេសាប​(ចុងឃ្នាស​ កំពង់ភ្លុក​ កំពង់ឃ្លាំង​)​ ឧទ្យានជាតិ​ភ្នំគូលែន​ ប្រាសាទ​បេងមាលា​ ប្រាសាទកោះកេរ្តិ៍​ និងប្រាសាទភ្នំព្រះវិហារ​ ជាដើម)​។

២-ការងារបរិស្ថាននៅតំបន់រមណីយដ្ឋាន​ និងបរិស្ថានទូទៅជុំវិញខេត្ត​ និងមានការសហការ​គ្នាល្អ​ រវាងថ្នាក់ដឹកនាំ​ខេត្ត​ អាជ្ញាធរ​មានសមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍​ មគ្គុទ្ទេសក៍​ទេសចរណ៍​ ភ្ញៀវ​ទេសចរ​ និងប្រជាជន​ ប្រជាពលរដ្ឋរស់​នៅតាមមូលដ្ឋានផ្ទាល់​ ដើម្បីធ្វើឲ្យបរិស្ថានល្អ​ ធម្មជាតិបៃតង​ មានអនាម័យ​ និងមានផាសុខភាព​ ស្របតាមពាក្យស្លោក​ « ទីក្រុង​ស្អាត​ រមណីយដ្ឋាន​ស្អាត​ សេវាល្អ​ »។

៣-ស្នើឲ្យស្នងការនគរបាលខេត្ត​ ទទួល​ផែនការ​គ្រប់​គ្រង​ជនអន្តោប្រវេសន៍​ ធ្វើរបាយការណ៍​ និងធ្វើបញ្ជីបច្ចុប្បន្នភាពជនបរទេសដែលស្នាក់នៅក្នុងខេត្តសៀមរា​ប​ ដើម្បីធ្វើអាជីវកម្ម​ ធ្វើជំនួញ​ ឬអាស្រ័យផលផ្សេង​ៗ​ និងកំណត់មុខសញ្ញាលើជនបរទេសទាំងនោះ​ ដើម្បីងាយស្រួលក្នុងគ្រប់គ្រងការងារទាំងនេះ។

      ក្នុងកិច្ចប្រជុំនេះដែរ​ លោកអភិបាលរងខេត្តក៏បានស្នើឲ្យមន្ទីរទេសចរណ៍​ មន្ត្រី​ជំនាញ​ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍​ មគ្គុទេសក៍​ទេសចរណ៍​ ត្រូវសហការគ្នា​ បង្កើតក្រុមការងារ​ ធ្វើការជាសម្ព័ន្ធ​ និងបង្កើតក្រុមតេឡេក្រាម​ (Telegram ) ដើម្បីមានភាពងាយស្រួលក្នុងការជូនដំណឹង​ ផ្ដល់ព័ត៌មាន​ និងរាយការណ៍​ឲ្យគ្នាទៅវិញ​ទៅមក៕មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior