logo
Header Logo
News Detail
thumbnail
អាជា្ញធរខេត្តព្រះវិហារ  និងខេត្តឧប៊ុនរាជធានី(ថៃ) ឯកភាពបង្កើតឲ្យមានក្រុមការងារចង្អៀត ដើម្បីបើក​ច្រកទ្វា​អន្តរជាតិ​កម្ពុជា-ថៃ (អានសេះ-អានម៉ា)
46
08-Feb-2019
Sub-nation news
Link

  នាព្រឹកថ្ងៃសុក្រទី ០៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដឹកនាំក្រុមការងារចម្រុះ ជួបជាមួយអភិបាល​ខេត្ត ឧប៊ុនរាជធានីរបស់ព្រះរាជាណាចក្រថៃ ដើម្បីចុះត្រួតពិនិត្យ​ពិភាក្សាលើការរៀប​ចំដំណើរការរៀប​ចំ​បើក​​ច្រកទ្វារអន្តរជាតិអានសេះ ដោយមានការចូលរួមពីក្រុមការចម្រុះនៃខេត្តទាំងពីរ។

     ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ជម្រាបជូនភាគីថៃក្នុងកិច្ចប្រជុំ ចង្អៀតនោះថា ការដាក់ឲ្យដំណើរការច្រកទ្វាអន្តរជាតិនេះឡើង គឺមិនបះពាល់ដល់ការ​បោះបង្គោល​ព្រំ​ដែន​នៃប្រទេសទាំងពីរទេ ទុកឲ្យគណៈកម្មការបោះបង្គោលអនុវត្តនិតិវិធី ហើយចំពោះមូល​ហេតុ​សំខាន់ គឺដើម្បីផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នាឲ្យកាន់តែប្រសើរឡើង ជាពិសេសសំដៅ​លើកកម្ពស់​ជីវ​ភាពរស់នៅរបស់ប្រជាជនប្រទេសទាំងពីរ ព្រមទាំងប្រែក្លាយតំបន់ព្រំដែនឲ្យជាព្រំដែនសន្តិភាព កិច្ច​សហប្រតិបត្តិការ និងការអភិវឌ្ឍរវាងខេត្តទាំងពីរផងដែរ។

     ឯកឧត្តមអភិបាល បានលើកឡើងទៅកាន់ភាគីថៃនូវចំនុចមួយចំនួនដូចខាងក្រោម៖ ១.ខេត្ត​ព្រះ​វិហារ បានត្រៀមបម្រុងទុករៀបចំជាស្នាក់ការច្រកទ្វាព្រំដែនអន្តរជាតិដែលមានទំហំ ៣.៤ហិក​តា​របស់​ខ្លួនរួចរាល់ហើយ, ២.ចំពោះការនាំចេញចូលទំនិញរបស់ប្រជាជនទាំងពីរ សូមឲ្យអនុវត្ត​រក្សា​ស្ថានភាពដើមដូចមុន, ៣.សុំឲ្យភាគីថៃឯកភាពបង្កើតក្រុមការងារ​ចម្រុះជាផ្លូវការដឹកនាំដោយ​អភិបាលខេត្តទាំងពីរ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈម​នានាក្នុងកិច្ចដំណើរការបើកច្រក​ទ្វាអន្តរជាតិក៏ដូចជាពេលដំណើរការ ដោយត្រូវមានកិច្ចប្រជុំពិភាក្សា ក្នុងកំរិតខេត្ត និងខេត្ត ក្នុងករណី​មានបញ្ហាកើតឡើង។ 

      សូមបញ្ជាក់ដែរថា ខេត្តព្រះវិហារបានត្រៀមរួចរាល់នូវការចេញប័ណ្ណព្រំដែន ប៉ុន្តែភាគីថៃ ខេត្ត​ឧប៊ុនរាជធានី មិនទាន់ដំណើរការនៅឡើយ ព្រោះថាប័ណ្ណព្រំដែន ពិតជាមាន​សារៈសំខាន់​​ណាស់​ក្នុងការទប់ស្កាត់ ការលួចឆ្លងដែនខុសច្បាប់ បទល្មើសឆ្លងដែន និងរក្សាបាននូវសន្តិសុខ សណ្តាប់​ធ្នាប់ល្អ និងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងថែមទៀត៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior