logo
Header Logo
News Detail
thumbnail
អាជ្ញាធរខេត្តបាត់ដំបង ដាក់សម្ភោធអោយប្រើប្រាស់អគារសិក្សា និងអគារអន្តេវា​សិកដ្ឋានសិស្សនៅវិទ្យាល័យ​ស្រុក​ឯកភ្នំ
45
08-Feb-2019
Sub-nation news
Link

      នាព្រឹកថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធ​ដាក់​ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី១ខ្នងមាន៥បន្ទប់ និងអគារអន្តេវាសិកដ្ឋាន​សិស្ស​ប្រុស១​ខ្នង ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា នៅវិទ្យាល័យស្រុកឯកភ្នំ ស្ថិតក្នុងភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

     ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គណៈប្រតិភូ​ក្រសួង អប់រំ យុវជន និងកីឡា លោក ដានីញ៉ែល ម៉ាកូស៊ីកហ្វ្រ៊ីដ សហស្ថាបនិក​សមាគម​អង្គការ​សម្រេច​​សុបិន្តកុមារ មន្ត្រីរាជការ កងកម្លាំងប្រដាបអាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី និងប្រជាពលរដ្ឋក្នុងស្រុកឯកភ្នំ យ៉ាងច្រើនកុះករផងដែរ។

      សូមជម្រាបថា អគារសិក្សា និងអន្តេវាសិកដ្ឋាននេះ ជាអំណោយរបស់​អង្គការសមាគមសម្រេច​សុបិន្តកុមារ ដែលមាន៥បន្ទប់ ដែលបំពាក់ដោយគ្រឿងសង្ហារឹម និងបង្គន់អនាម័យចំនួន៥ លើផ្ទៃ​ដីទំហំ ៣៦០ម៉ែ្រតការ៉េ ដោយចាប់ផ្តើមកសាង កាលពីថ្ងៃទី ០១ កញ្ញា ឆ្នាំ២០១៨ រួចរាល់ជាស្ថាពរ​នៅ​ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៨ ដែលចំណាយទឹកប្រាក់អស់ចំនួន ៥៣,៦០០ដុល្លា និងអគារអន្តេវាសិក​ដ្ឋាន សាងសង់លើផ្ទៃដីទំហំ ៥៦ម៉ែត្រការ៉េ ចំណាចទឹកប្រាក់អស់ចំនួន ៤៣,០០០ ដុល្លា៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior