logo
Header Logo
News Detail
thumbnail
អាជ្ញាធរខេត្តកែប ប្រារព្វខួបអនុស្សាវរីយ៍លើកទី40 ទិវារំដោះជាតិ ពីរបបប្រល័យពូជសាសន៍
26
09-Jan-2019
Sub-nation news
Link

           ព្រឹកថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ អាជ្ញាធរខេត្តកែប បានរៀបចំមិទ្ទីញដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី40 ទិវារំដោះជាតិ និងប្រជាជនចេញពីរបបមហាព្រៃផ្សៃប្រលយ័ពូជសាសន៍ ប៉ុល ពត ដែលកាន់អំណាចពីថ្ងៃ17 មេសា 1975 ដល់ថ្ងៃ7 មេសា 1979 នៅសួនច្បារនឹងវិមានឯករាជ្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រុងកែប ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ស្ថាបន័ មន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធចំនុះខេត្ត មន្ត្រីរាជការ សិស្សានុសិស្ស ប្រជាជននិងព្រះសង្ឃផងដែរ។
           បន្ទាប់ពីការជួបជុំ គណអធិបតីនិងប្រធានស្ថាបន័ មន្ទីរ អង្គភាពរួចមក អង្គមិទ្ទីញក៏បានស្តាប់សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអានដោយ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ព្រមទាំងបានស្តាប់ប្រសាសដ៏មានអត្ថន័យខ្លឹមសារដែលរំលេចចេញពីប្រវត្តិសាស្ត្រនៃថ្ងៃជ័យជម្នះ  របស់ប្រជាជាតិយើង និងបានបញ្ជាក់ពីជំហរឥតងាករេរបស់យើងទាំងអស់គ្នាក្នុងការប្តេជ្ញាការពារសន្តិភាពដែលមានពេញបរិបូរណ៍ដូចសព្វថ្ងៃឱ្យបានគង់វង្ស យូរអង្វែងនិងរួមគ្នាអភិវឌ្ឃន៍ប្រទេសជាតិឱ្យរីកចំរើន ខ្ពង់ខ្ពស់បន្តទៀត ក្រោមដំបូលនិងការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដ៏អង់អាច ឈ្លាសវៃ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកែប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2024 © All rights reserved by the Ministry of Interior