logo
Header Logo
News Detail
thumbnail
អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញសួរសុខទុក្ខស្នងការរងនគរបាលខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺ
26
29-Nov-2018
Sub-nation news
Link

     នាព្រឹកថ្ងៃពុធ ០៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរ​បាលខេត្ត លោក-លោកស្រីស្នងការរង នាយការិយាល័យ និងមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង បានអ​ញ្ជើញទៅសួរ សុខទុក្ខលោកឧត្តមសេនីយ៍ត្រី កែ ប៊ុនរិទ្ធ ស្នងការរងទទួលការងារកិច្ចការប៉ុស្តិ៍ ដែលកំពុងសម្រាកព្យា បាលជម្ងឺនៅផ្ទះ ក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

     ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងជូនពរលោកស្នងការរងឆាប់ជាសះស្បើយពីជម្ងឺ ដើម្បីបានត្រឡប់ទៅបម្រើការងារជូនជាតិមាតុភូមិវិញ និងជាពិសេសត្រូវថែទាំសុខភាពដោយអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។

     ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន ឧបត្ថម្ភថវិកា សរុបចំនួន ៥.000.000រៀល ផងដែរ​។ លោកឧត្តមសេនីយ៍ត្រី កែ ប៊ុនរិទ្ធ ស្នងការរងនិងក្រុមគ្រួសារ បានសម្តែងនូវអំណរគុណ និង ការដឹងគុណ យ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម អភិបាលខេត្ត ស្នងការនគរបាលខេត្ត និងមន្ត្រីនគរបា​ល ខេត្តទាំងអស់ ដែលបានយកចិត្តទុកដាក់ គិតគូរ ដល់សុខទុក្ខរបស់លោក ៕ អែមមី

ប្រភពៈរដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior