នាព្រឹកថ្ងៃពុធ ០៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្ត លោក-លោកស្រីស្នងការរង នាយការិយាល័យ និងមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញទៅសួរ សុខទុក្ខលោកឧត្តមសេនីយ៍ត្រី កែ ប៊ុនរិទ្ធ ស្នងការរងទទួលការងារកិច្ចការប៉ុស្តិ៍ ដែលកំពុងសម្រាកព្យា បាលជម្ងឺនៅផ្ទះ ក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងជូនពរលោកស្នងការរងឆាប់ជាសះស្បើយពីជម្ងឺ ដើម្បីបានត្រឡប់ទៅបម្រើការងារជូនជាតិមាតុភូមិវិញ និងជាពិសេសត្រូវថែទាំសុខភាពដោយអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន ឧបត្ថម្ភថវិកា សរុបចំនួន ៥.000.000រៀល ផងដែរ។ លោកឧត្តមសេនីយ៍ត្រី កែ ប៊ុនរិទ្ធ ស្នងការរងនិងក្រុមគ្រួសារ បានសម្តែងនូវអំណរគុណ និង ការដឹងគុណ យ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម អភិបាលខេត្ត ស្នងការនគរបាលខេត្ត និងមន្ត្រីនគរបាល ខេត្តទាំងអស់ ដែលបានយកចិត្តទុកដាក់ គិតគូរ ដល់សុខទុក្ខរបស់លោក ៕ អែមមី
ប្រភពៈរដ្ឋបាលខេត្តកំពង់ឆ្នាំង