logo
Header Logo
News Detail
thumbnail
កិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តការងាររបស់គណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រដ្ឋបាលខេត្តស្វាយរៀង និងការងារ ផអ៣ ដំណាក់កាលទី៣ ឆ្នាំ២០១៨
24
20-Nov-2018
Sub-nation news
Link

     នាព្រឹកថ្ងៃអង្គារ ១៣កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី២០ ខែវិច្ឆិកា ឆ្នាំ២០១​៨នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានប្រចាំការនៃគណៈកម្មការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរដ្ឋបាលខេត្តស្វា​យរៀង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តការងាររបស់គណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រដ្ឋបាលខេត្ត និងការងារ ផអ៣ ដំណាក់កាលទី៣ ឆ្នាំ២០១៨ ។

     ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីនាយករងទីចាត់ការ លោកស្រីអនុប្រធានអង្គភាពលទ្ធកម្ម និងលោក លោកស្រី ដែលជាសមាជិក សមាជិកានៃគណៈកម្មការកំណែទម្រង់របស់រដ្ឋបាលខេត្តស្វាយរៀង សរុបចំនួន ២០រូប៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior