នាព្រឹកថ្ងៃអង្គារ ១៣កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានប្រចាំការនៃគណៈកម្មការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរដ្ឋបាលខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តការងាររបស់គណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រដ្ឋបាលខេត្ត និងការងារ ផអ៣ ដំណាក់កាលទី៣ ឆ្នាំ២០១៨ ។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីនាយករងទីចាត់ការ លោកស្រីអនុប្រធានអង្គភាពលទ្ធកម្ម និងលោក លោកស្រី ដែលជាសមាជិក សមាជិកានៃគណៈកម្មការកំណែទម្រង់របស់រដ្ឋបាលខេត្តស្វាយរៀង សរុបចំនួន ២០រូប៕សិដ្ឋ
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង