តាកែវ ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់, ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងឯកឧត្តម លោកជំទាវ ជាក្រុមការងារ និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមទស្សនា និងប្រគល់រង្វាន់ជ័យលាភីដល់ទូកដែលប្រណាំងជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៣។
សូមបញ្ជាក់ថា ទូកដែលទទួលបានជ័យលាភី ទូកងឈ្មោះ បាទីធ្នូសរ ជា សែនជ័យ ជាប់ចំណាត់ថ្នាក់ទី១, ចំណាត់ថ្នាក់លេខ២ ទូកង បារមីភ្នំបាយ៉ង់សុខសែជ័យ, ចំណាត់ថ្នាក់លេខ៣ ទូកង តាម៉ៅសុខច័ន្ទសែនជ័យបារមីស្រុកត្រាំកក់។ ចំពោះទូកចំណាត់ថ្នាក់លេខ១ ពានរង្វាន់ ១គ្រឿង និងថវិកា ចំនួន ៤លានរៀល, ចំណាត់ថ្នាក់ទី២ ថវិកាចំនួន ៣លានរៀល, ចំណាត់ថ្នាក់លេខ៣ ថវិកា ២លានរៀល។ ចំណែកឯទូក ពុំទទួលចំណាត់ថ្នាក់ ចំនួន ២០ទូក ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិកា ១លានរៀល ក្នុង ១ទូក៕
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ