logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញចូលរួមទស្សនា និងប្រគល់រង្វាន់ជ័យលាភីដល់ទូកប្រណាំងជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៣
5
20-November-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់, ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ​ ព្រមទាំងឯកឧត្តម​ លោកជំទាវ ជាក្រុមការងារ និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមទស្សនា និងប្រគល់រង្វាន់ជ័យលាភីដល់ទូកដែលប្រណាំងជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៣។

សូមបញ្ជាក់ថា ទូកដែលទទួលបានជ័យលាភី​ ទូកងឈ្មោះ បាទីធ្នូសរ ជា សែនជ័យ ជាប់ចំណាត់ថ្នាក់ទី១, ចំណាត់ថ្នាក់លេខ២ ទូកង បារមីភ្នំបាយ៉ង់សុខសែជ័យ, ចំណាត់ថ្នាក់លេខ៣ ទូកង តាម៉ៅសុខច័ន្ទសែនជ័យបារមីស្រុកត្រាំកក់។ ចំពោះទូកចំណាត់ថ្នាក់លេខ១ ពានរង្វាន់ ១គ្រឿង និងថវិកា ចំនួន ៤លានរៀល, ចំណាត់ថ្នាក់ទី២ ថវិកាចំនួន ៣លានរៀល, ចំណាត់ថ្នាក់លេខ៣ ថវិកា ២លានរៀល។ ចំណែកឯទូក ពុំទទួលចំណាត់ថ្នាក់ ចំនួន ២០ទូក ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិកា ១លានរៀល ក្នុង ១ទូក​៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ