logo
Header Logo
News Detail
thumbnail
អភិបាលខេត្តស្វាយរៀង អញ្ជើ​ញចូល​រួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ សមិទ្ធផលនានា ក្នុងវត្តតាស្អាង ស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ
36
29-Oct-2023
Sub-nation news
Link

នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ជុំ  ហាត ប្រធាន ក្រុមប្រឹក្សាខេត្ត  និងឯកឧត្តម  ប៉េង  ពោធិ៍សា  អភិបាល នៃគណៈអភិបាលខេត្ត ស្វាយរៀង បានអញ្ជើ​ញចូល​រួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាក្នុងវត្តតាស្អាង ស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការ​ជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា គណៈប្រតិភូក្រុមប្រឹ​ក្សា​ស្តា​រអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផល​មួយ ឯកឧត្តម លោកជំទាវជាក្រុមការងារចុះជួយស្រុក ឃុំ តំណាងកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាព​ក្នុងខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មេឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ កងកម្លាំង មន្ត្រីរា​ជការ សប្បុរសជន មេភូមិ ប្រជាការពារភូមិ យាយជី តាជី លោកគ្រូ អ្នកគ្រូ យុវជនស.ស.យ.ក យុវជនកាកបាទក្រហម សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋសរុប ៨៥៩នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្ត ម ប៉េង ពោធិ៍សា អភិបាលខេត្ត បានថ្លែងនូវក្តីរំភើ​បរីករាយ​ដោ​យបា​នឃើ​​ញនូវសមិទ្ធផលជាច្រើនបានកើ​តឡើងនូវវត្តតាស្អាងនេះ  ក្នុងនោះក៏សូមថ្លែងអំណរ​ព្រះ​គុណចំ​ពោះព្រះតេជគុណ  ព្រះចៅអធិការ  គណៈកម្មាធិការអាចារ្យវត្ត  ក៏ដូចជាពុទ្ធបរិស័ទ និងសប្បុរ​សជនទាំងអស់  ជាពិសេសឯកឧត្តមទេសរដ្ឋមន្ត្រី  និងក្រុមគ្រួសារដែលបាន បរិច្ចាគនូវធនធាន​ផ្ទាល់ខ្លួនជាច្រើន​ ផ្តល់ជូននូវសមិទ្ធផលនានានៅក្នុងវត្តតាស្អាង  ក៏ដូចជាក្នុងឃុំកំពង់ចំឡងនេះ។

ឯកឧត្តមបន្តថា  សមិទ្ធផលទាំងអស់កើ​តឡើងបានក៏ ព្រោះតែស្ថានភាពនៃប្រទេសជា​តិយើង​ទទួលបានផ្លែផ្កានៃសុខសន្តិភាព  និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ  ដែលបានផ្តល់ឱកាសឲ្យប្រ​ជាពលរដ្ឋយើងមានជីវភាពល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ  និងមានលទ្ធភាពកាន់តែខ្ពស់នៅក្នុ​ងការចូ​ល​រួមចំ​ណែកក៏សាងសមិទ្ធផលនានាទាំងក្នុងវិស័យពុទ្ធចក្រ  និងអាណាចក្រ ។ កត្តាសន្តិភាព  និងស្ថិរភាពដែលជាមនុញ្ញផលនៃគោលនយោបាយឈ្នះ  ឈ្នះ  គួបផ្សំនិងនយោបាយដ៏ត្រឹ​មត្រូវរប​ស់ប្រមុ​ខរា​ជរដ្ឋាភិបាល  ក្នុងការប្រែក្លាយតំបន់អតីតសមរភូមិ  និងតំបន់ព្រំដែនទៅជាតំបន់សន្តិភាព  មិត្តភាព  សហប្រតិបត្តិការ  ទីផ្សារ  និងតំបន់អភិវឌ្ឍន៍បានបង្កភាពអនុគ្រោះ  និងលក្ខណៈអំណោយផលយ៉ាងធំធេងសម្រាប់ប្រទេសជាតិទាំងមូល ។

ទន្ទឹមនេះខេត្តស្វាយរៀងនាពេលបច្ចុប្បន្នក៏មានការអភិវឌ្ឍខុសពីជាង៤០ឆ្នាំមុន  ដែលនេះជាគុណ​តម្លៃ​នៃសន្តិភាពដែលសម្តេចតេជោហ៊ុន សែន បានខិតខំរកបានដោយលំបាកសម្រាប់ប្រជាជន  និងប្រទេ​ស​ជាតិ បច្ចុប្បន្នបាននិងកំពុងបន្តថែរក្សាការពារ  និងអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោ​យភាពឈ្លាសវៃ  ប៉ិនប្រសប់  និងស្វាហាប់ពីសំណាក់សម្តេចមហាបវរធិបតី  ហ៊ុន  ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះផងដែរ ឯកឧត្ដមណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេស​ដែលប្រកាន់យករបបរាជានិយម តាំងពីបរមបុរាណមកម្ល៉េះ សព្វថ្ងៃនេះ កម្ពុជាកំពុងអនុវត្តរបប​រាជា​និយមអាស្រ័យរដ្ឋធម្មនុញ្ញ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដែលយើងច្រើនតែនិយាយ​ថាស្ថាប័នជាតិ និងស្ថាប័ន ព្រះមហាក្សត្រស្ថិតនៅខាងអាណាចក្រ។ ចំណែកឯស្ថាប័នសាសនា ស្ថិតនៅខាងពុទ្ធចក្រព្រោះយើងកាន់សាសនាព្រះពុទ្ធ ឬពុទ្ធសាសនា ហើយឯកឧត្ដមរំលឹកបែបនេះ គឺចង់បញ្ជាក់ថារាល់ការស្ថាបនា និងការអភិវឌ្ឍខាងអាណាចក្រ គឺជាបន្ទុករបស់ថវិកាជាតិ។ ចំពោះការ​ស្ថាបនា និងការអភិវឌ្ឍខាងពុទ្ធចក្រវិញ នោះគឺជាបន្ទុករបស់ថវិកាឯកជនដែលបា​នមកដោយសារ​ការជួយឧបត្ថម្ភពីសំណាក់សប្បុរសជន ដែលជាពុទ្ធបរិស័ទជិតឆ្ងាយ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរដល់វត្តតាស្អាង គឺការកសាងបាននូវបណ្តាសំណង់​សំខាន់ៗ​ប្រកបដោយសោភ័ណភាពដ៏ល្អតាមបែបស្ថាបត្យកម្មសម័យដើម ដែលចោលរាងសមសួន ហើយត្រូវ​បាន​​មតិមហាជនសរសើរ និងទទួល ស្គាល់ថាជាសំណង់មានលក្ខណៈត្រឹមត្រូ​វតាមរចនាបទខ្មែរបូរា​ណ​ពិតប្រាកដ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានអំពាវនាវដល់គណៈកម្មការអាចារ្យវត្ត ព្រះសង្ឃ ប្រជា​ពលរដ្ឋ សូមចូលរួមជួយថែរក្សាជួសជុលការពារបណ្ដាសំណង់ក៏ដូចជាទីវត្តអារាមទាំងមូលដោយចាត់ទុកថាសេនាស​នភ័ណទាំងនេះ គឺជាទ្រព្យសម្បត្តិវប្បធម៌រួមរបស់មាតុភូមិកម្ពុជាយើងទាំងអស់គ្នា៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior