logo
Header Logo
News Detail
thumbnail
ស្ថានទូតហូឡង់ ប្រចាំប្រទេសសិង្ហបុរី អញ្ជើញមកស្វែងយល់ពីការងារវិនិយោគ អភិវឌ្ឍន៍នៅខេត្តព្រះសីហនុ
67
26-Oct-2018
Sub-nation news
Link

    លោក Ernesto Braam ទីប្រឹក្សាយុទ្ធសាស្រ្តតំបន់អាស៊ីអាគ្នេយ៍ នៃស្ថានទូតហូឡង់ ប្រចាំប្រទេសសឹង្ហបុរី បានចូល​ជួបសំដែងការគួរសម ជាមួយលោក ឈិន សេងងួន អភិបាលខេត្តស្តីទី នៃគណៈអភិបាល​ខេត្តព្រះ​សីហនុ ក្នុងគោលបំណងពិភាក្សាការងារ ស្ដីពីការងារវិនិយោគ អភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ និងព័ត៌មាន​ពាក់ព័ន្ធអំពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ១រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ។

    លោក ឈិន សេងងួន អភិបាលខេត្តស្តីទី មានប្រសាសន៍ថា សក្កដានុពលរបស់ខេត្តព្រះសីហនុ មាន​កំពង់​ផែទឹកជ្រៅ មានកុងតឺន័រឆ្លងកាត់ប្រមាណ ៧០ភាគរយ ជាតំបន់ឧស្សាហ៍កម្ម កសិកម្ម សេដ្ឋកិច្ច និងទេសចរណ៍ ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកខេត្តព្រះសីហនុ ជាបំពង់ករសេដ្ឋកិច្ច និងជាតំបន់សេដ្ឋកិច្ច​គំរូពហុបំណង​ធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា។

   បច្ចុប្បន្នខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ រូមមាន៖១.តំបន់សេដ្ឋកិច្ចពិសេស​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ, ២.តំបន់សេដ្ឋកិច្ចពិសេស Adwood នៅស្រុកស្ទឹងហាវ, ៣.តំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុនៅឃុំបិតត្រាំង ស្រុកព្រៃនប់, និងទី៤.តំបន់សេដ្ឋកិច្ចពិសេស នៅស្រុកព្រៃនប់ ។ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រ ជាង១០០ ស្រូបយកកម្លាំងពលកម្មជិត ៣ម៉ឺននាក់ កំពុងបំរើការងារសព្វថ្ងៃនេះ ។ លោកបានបន្តថា នៅខេត្ដព្រះសីហនុមានគម្រោង​វិនិយោគសរុប​ចំនួន ១៣៧គម្រោង មានទុនវិនិយោគសរុបប្រមាណ ៩,៤០៤លានដុល្លាអាមេរិក បច្ចុប្បន្នកំពុងដំណើរការ ៩៥គម្រោង មានទុនវិនិយោគ៦,៧៤៤លានដុល្លាអាមេរិក មិនដំណើរការ ៤២គម្រោង ទុនវិនិយោគសរុប ២,៥៧៤លានដុល្លាអាមេរិក និងលុបចេញ ៣គម្រោង ទុនវិនិយោគ ៨៥.៩៧លានដុល្លាអាមេរិក។

    លោក Ernesto Braam បានកោតសរសើរថ្នាក់ដឹកនាំខេត្តព្រះសីហនុ ខិតខំបំពេញការងារ ពិសេស​ការទាក់ទាញអ្នកវិនិយោគគិន មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ យ៉ាងគំហ៊ុករយៈពេល ២ឆ្នាំ ចុងក្រោយនេះ ធ្វើឱ្យកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់ តែល្អប្រសើរឡើង។ លោកសង្ឃឹមថា នៅពេលខាងមុខ ខេត្តព្រះសីហនុ នឹងក្លាយជាគោលដៅទេសចរណ៍ វិនិយោគយ៉ាង​មមាញឹកធ្វើឱ្យមានការចាប់អារម្មណ៍សម្រាប់អ្នកវិនិយោគ និងទេសចរមកកាន់ខេត្តព្រះសីហនុ បន្ថែម​ទៀតជាក់ជាមិនខាន៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior