logo
Header Logo
News Detail
thumbnail
ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អ​ភិ​បា​លខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការ​ឯកភាពរដ្ឋបាលខេត្ត ប្រចាំខែ​សីហា ឆ្នាំ២០២២
51
15-Sep-2022
Sub-nation news
Link

រសៀលថៃ្ងព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអ​ភិ​បា​លខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការ​ឯក​ភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២២។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២២ អង្គប្រជុំបានពិនិត្យ ពិភាក្សា លើរ​បាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២២  ក្នុងនោះបានស្តាប់​សេ​ចក្តីរាយការណ៍របស់លោកស្នងការនគរបាលខេត្ត ស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហា​គ្រឿងញៀន និងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

ជាមួយគ្នាននេះ អង្គប្រជុំបានពិនិត្យលើសេចក្តីរាយការណ៍របស់លោក លោកស្រីអភិបាល នៃគណៈ​អភិ​បាល ក្រុង ស្រុក ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និង​ការ​ចុះឈ្មោះបោះឆ្នោត ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior