រសៀលថៃ្ងព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២២។
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២២ អង្គប្រជុំបានពិនិត្យ ពិភាក្សា លើរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២២ ក្នុងនោះបានស្តាប់សេចក្តីរាយការណ៍របស់លោកស្នងការនគរបាលខេត្ត ស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន និងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
ជាមួយគ្នាននេះ អង្គប្រជុំបានពិនិត្យលើសេចក្តីរាយការណ៍របស់លោក លោកស្រីអភិបាល នៃគណៈអភិបាល ក្រុង ស្រុក ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ៕
ប្រភព៖ រដ្ឋបាលខេត្តកំពត