

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ប្រកាសស្ដីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្រ្តីនគរបាលជាតិកម្ពុជា។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គស្នងការរង ប្រធាននាយកដ្ឋាន ព្រមទាំងលោក លោកស្រី មន្រ្តីចំណុះក្រសួងមហាផ្ទៃ និងតាមបណ្ដាអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការ បានកោតសរសើរ និងបានផ្ដាំផ្ញើណែនាំឱ្យអង្គភាពដែលពាក់ព័ន្ធទាំងអស់ត្រូវផ្សព្វផ្សាយប្រកាសស្ដីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្រ្តីនគរបាលជាតិកម្ពុជាដល់មន្រ្តីក្រោមឱវាទក្នុងការស្វែងយល់ឱ្យកាន់តែច្បាស់បន្ថែមទៀត ពីច្បាប់ឈប់សម្រាករបស់មន្រ្តីនគរបាលជាតិកម្ពុជា។ ឯកឧត្តមសន្តិបណ្ឌិត ក៏បានជំរុញឱ្យតាមបណ្ដាអង្គភាពទាំងអស់ត្រូវតាមដាន ត្រួតពិនិត្យទៅលើវិន័យរបស់មន្រ្តីនគរបាល និងឯកសណ្ឋានធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ



























