logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ប្រកាសស្ដីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្រ្តីនគរបាលជាតិកម្ពុជា
840
27-November-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ប្រកាសស្ដីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្រ្តីនគរបាលជាតិកម្ពុជា។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គស្នងការរង ប្រធាននាយកដ្ឋាន ព្រមទាំងលោក លោកស្រី មន្រ្តីចំណុះក្រសួងមហាផ្ទៃ និងតាមបណ្ដាអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ 


ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការ បានកោតសរសើរ និងបានផ្ដាំផ្ញើណែនាំឱ្យអង្គភាពដែលពាក់ព័ន្ធទាំងអស់ត្រូវផ្សព្វផ្សាយប្រកាសស្ដីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្រ្តីនគរបាលជាតិកម្ពុជាដល់មន្រ្តីក្រោមឱវាទក្នុងការស្វែងយល់ឱ្យកាន់តែច្បាស់បន្ថែមទៀត ពីច្បាប់ឈប់សម្រាករបស់មន្រ្តីនគរបាលជាតិកម្ពុជា។ ឯកឧត្តមសន្តិបណ្ឌិត ក៏បានជំរុញឱ្យតាមបណ្ដាអង្គភាពទាំងអស់ត្រូវតាមដាន ត្រួតពិនិត្យទៅលើវិន័យរបស់មន្រ្តីនគរបាល និងឯកសណ្ឋានធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ 


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ