logo
Header Logo
News Detail
thumbnail
លោកជំទាវ ជូ ប៊ុន​អេង​ អញ្ជើញ​ជាអធិបតី​ក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ រវាង ក្រសួងមហាផ្ទៃ និងអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ
127
21-Jan-2026
National news
Link

ទីស្ដីការក្រសួងមហាផ្ទៃ៖ នារសៀល​ ថ្ងៃពុធទី២១ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ រវាង ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកកម្ពុជា និង អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) ដែលមានវត្តមានចូលរួមពី លោកជំទាវ ឯកឧត្តម លោក លោកស្រី តំណាង អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ សរុបចំនួន ២១រូប។


អនុស្សរណៈនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីកំណត់កិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលគ្នារវាង ក្រសួងមហាផ្ទៃ និងអង្គការ IJM ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើរត់ពន្ធមនុស្ស រួមមាន អំពើកេងប្រវ័ញ្ចកម្លាំងពលកម្មក្នុងវិស័យការងារ នេសាទ ស្ត្រីបម្រើតាមផ្ទះ សុំទាន កម្មករសំណង់ រោងចក្រ កសិកម្ម និងឧស្សាហកម្ម ព្រមទាំងអាពាហ៍ពិពាហ៍ ផ្ទុយពីឆន្ទៈផងដែរ។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior