logo
Header Logo
News Detail
thumbnail
ឯកឧត្តម រស់ វរុណ អញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
94
10-Jun-2025
National news
Link

នៅថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភានិងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ជាន់ទី៣ ទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋានទាំង៤ និងមន្ត្រីពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំជាប្រធានគណៈប្រតិភូ ចុះបំពេញបេសកកម្មតាមបណ្តាខេត្ត តាមប្រព័ន្ធ Online Google meet ផងដែរ ។


ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង បានកោតសរសើរដល់ថ្នាក់ដឹកនាំជាគណៈប្រតិភូ ដែលបានចុះបំពេញបេសកកម្មធ្វើសវនកម្មតាមបណ្តារាជធានី ខេត្ត ដែលបានខិតខំយកពេលវេលា កម្លាំងកាយចិត្ត អនុវត្តការងារស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ និងគោលការណ៍ចង្អុលបង្ហាញ ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើការពង្រឹង ត្រួតពិនិត្យ និងការគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យស៊ីជម្រៅបន្ថែមទៀត ។

បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានជំរុញណែនាំដល់បណ្តាគណៈប្រតិភូទាំងអស់ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ពេលដែលកំពុងបំពេញតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ មានវិជ្ជាជីវៈ គុណតម្លៃ កិត្តិយស សេចក្តីថ្លៃថ្នូរ ជាសវនករ។ ជាកិច្ចបញ្ចប់ឯកឧត្តម រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ នូវការខិតខំអនុវត្តតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងបានផ្តល់អនុសាសន៍ណែនាំ និងផ្តាំផ្ញើ បន្តការខិតខំការងារនេះជូនអង្គភាពក៏ដូចជាមុខមាត់របស់ក្រសួង ពិសេសមានភាពសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យ ដើម្បីពង្រឹងប្រសិទ្ធភាពនិងនិរន្តរភាព ។


ប្រភព៖  អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior