សាលាស្រុកសូទ្រនិគមៈ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានចុះជួបជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីនៃរដ្ឋបាលស្រុកសូទ្រនិគម ដើម្បីពិនិត្យ និងពិភាក្សាអំពីស្ថានភាពនៃការអនុវត្ដមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុកសូទ្រនិគម។
កិច្ចប្រជុំនេះ មានគោលបំណងសិក្សាស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមដែលរដ្ឋបាលស្រុកសូទ្រនិគមកំពុងជួបប្រទះ ដើម្បីធានាឱ្យរដ្ឋបាលស្រុកអាចគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារនានាស្របតាមរចនាសម្ព័ន្ធគ្រប់គ្រងថ្មី និងស្ថានភាពជាក់ស្ដែងរបស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីក្រុមប្រឹក្សាស្រុក លោក លោកស្រីគណៈអភិបាលស្រុក និងលោក លោកស្រីជាប្រធាននិងអនុប្រធានការិយាល័យ/អង្គភាពនៃរដ្ឋបាលស្រុកសូទ្រនិគម សរុបប្រមាណ៤០រូប។
ដោយៈអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ