logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ចាន់ សុធា ចុះជួបជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីនៃរដ្ឋបាលស្រុកសូទ្រនិគម ដើម្បីពិនិត្យអំពីស្ថានភាពនៃការអនុវត្ដមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុកសូទ្រនិគម
300
20-September-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

សាលាស្រុកសូទ្រនិគមៈ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានចុះជួបជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីនៃរដ្ឋបាលស្រុកសូទ្រនិគម ដើម្បីពិនិត្យ និងពិភាក្សាអំពីស្ថានភាពនៃការអនុវត្ដមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុកសូទ្រនិគម។


កិច្ចប្រជុំនេះ មានគោលបំណងសិក្សាស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមដែលរដ្ឋបាលស្រុកសូទ្រនិគមកំពុងជួបប្រទះ ដើម្បីធានាឱ្យរដ្ឋបាលស្រុកអាចគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារនានាស្របតាមរចនាសម្ព័ន្ធគ្រប់គ្រងថ្មី និងស្ថានភាពជាក់ស្ដែងរបស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីក្រុមប្រឹក្សាស្រុក លោក លោកស្រីគណៈអភិបាលស្រុក និងលោក លោកស្រីជាប្រធាននិងអនុប្រធានការិយាល័យ/អង្គភាពនៃរដ្ឋបាលស្រុកសូទ្រនិគម សរុបប្រមាណ៤០រូប។


ដោយៈអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ