

ខេត្តព្រះវិហារ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នាថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាមួយលោកជំទាវ ឧត្ដមសេនីយ៍ឯក លឹម សុវណ្ណា អនុប្រធានសេនាធិការដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកឧត្ដមសេនីយ៍ទោ សុឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ព្រមទាំងសហការី ចុះសួរសុខទុក្ខ និងនាំយកនូវភេសជ្ជៈ ទឹកសុទ្ធ ទឹកក្រូច មី ព្រមទាំងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា ឧបត្ថម្ភដល់កងកម្លាំងកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា ខេត្តព្រះវិហារ ដែលបានរងរបួសដោយសារសង្គ្រាម៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ






