logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការនគរបាលខេត្តព្រះវិហារ អញ្ជើញចូលរួមចុះសួរសុខទុក្ខ និងនាំយកអំណោយ ឧបត្ថម្ភដល់កងកម្លាំងដែលរងរបួសដោយសារសង្គ្រាម
103
11-December-2025
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្តព្រះវិហារ​៖​ ដោយ​អនុវត្តតាម​ការដឹកនាំ​បញ្ជារបស់ឯកឧត្តម​ នាយឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាលជាតិ​ លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នាថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាមួយលោកជំទាវ​ ឧត្ដមសេនីយ៍​ឯក​ លឹម​ សុវណ្ណា​ អនុប្រធាន​សេនាធិការ​ដ្ឋាន​ នៃ​អគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក​ឧត្ដមសេនីយ៍​ទោ​ សុឹម​ សំអាត​ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែនគោក​ ព្រមទាំង​សហការី​ ចុះសួរសុខទុក្ខ​ និង​នាំយក​នូវ​ភេសជ្ជៈ​ ទឹកសុទ្ធ ទឹកក្រូច​ មី​ ព្រមទាំង​ថវិកា​ ដែលជាអំណោយដ៏​ថ្លៃ​ថ្លា​ របស់ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​លោកជំទាវ​ ស​ ស៊ីណា​ ឧបត្ថម្ភ​ដល់​កងកម្លាំង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​ ១៦​ មករា​ ខេត្តព្រះវិហារ​ ដែលបានរងរបួស​ដោយ​សារ​សង្គ្រាម​៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ