logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តតាកែវ រៀបចំពិធីជួបសំណេះសំណាលជាមួយ អាណាព្យាបាល និងសិស្សជ័យលាភី និទ្ទេស A ចំនួន ១៧៨នាក់ នៅទូទាំងខេត្តតាកែវ
124
03-Dec-2025
Sub-nation news
Link

តាកែវ៖ នាព្រឹកថ្ងៃពុធ ទី០៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយ អាណាព្យាបាល និងសិស្សជ័យលាភី និទ្ទេស A ចំនួន ១៧៨នាក់ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ មកពីតាមបណ្ដាវិទ្យាល័យស្រុកក្រុង នៅខេត្តតាកែវ ស្ថិតក្រោមអធិបតីភាព  ឯកឧត្តម បណ្ឌិត ជា វ៉ានដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ។


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្ហាញផ្លូវដល់កូនក្មួយសិស្សានុសិស្ស ទាំងអស់ ទទួលបានចំណាត់ថ្នាក់ល្អប្រសើរ នាពេលនេះ។ ឯកឧត្តមអភិបាល ក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ សូមបន្តរក្សាសីលធម៌ វិជ្ជាជីវៈ គរុកោសល្យ និងឥរិយាបថថ្លៃថ្នូរ ធ្វើជាគំរូល្អសម្រាប់សិស្សផងដែរ ដោយយកចិត្តទុកដាក់ ស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពវិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីធានាបាននូវគុណភាព និងនវានុវត្តន៍ តាមរយៈការបណ្ដុះ បណ្ដាល ដោយត្រូវខិតខំធ្វើយ៉ាងណាឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិនាឆ្នាំខាងមុខទទួល បានលទ្ធផលល្អបន្ថែមពីនេះទៀត។ 


សូមជម្រាបជូនដែរថា លទ្ធផល ប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រលងថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥ នៅ ទូទាំងខេត្តតាកែវ សិស្សប្រឡងជាប់សរុបចំនួន ៨៤៣៨នាក់ ស្រី ៤៧១១នាក់ ក្នុងមាន៖

សិស្សនិទ្ទេស A សរុបចំនួន ១៧៨នាក់ ស្រី ៩៩នាក់

សិស្សនិទ្ទេស B សរុបចំនួន ៦៣៨នាក់ ស្រី ៣៨១នាក់

សិស្សនិទ្ទេស C សរុបចំនួន ១៩៧១នាក់ ស្រី ១២៨៦នាក់

សិស្សនិទ្ទេស D សរុបចំនួន ៣២០៩នាក់ ស្រី ១៧៩៦នាក់

សិស្សនិទ្ទេស E សរុបចំនួន ២៤៤០នាក់ ស្រី ១១៤៩នាក់ ៕


ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior