logo
Header Logo
News Detail
thumbnail
ឯកឧត្តម ប្រាក់ សោភ័ណ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា
100
08-Dec-2025
Sub-nation news
Link

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Bridgette L Walker ភារធារី​ នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងន័យចូលរួមចំណែកអភិវឌ្ឍលើវិស័យទេសចរណ៍ កសិកម្ម និងវិស័យពាណិជ្ជកម្មតក្នុងខេត្តសៀមរាប។ 


ឯកឧត្តម​ ប្រាក់ សោភ័ណ អភិបាលខេត្ត​ បានលើកពីតួនាទីរបស់សហរដ្ឋអាមេរិក​ ជាពិសេសឯកឧត្តម Donald J Trump ប្រធានាធិបតីសហរដ្ឋអាមេរិកចំពោះកិច្ចខិតខំប្រឹងប្រែងសម្រាប់បទឈប់បាញ់រវាងកម្ពុជា​ និងថៃ ដើម្បីសន្តិភាព​ និងការជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ។ ឯកឧត្តម​ អភិបាលខេត្ត​ បានលើកឡើងពីកិច្ចសហការលើវិស័យអប់រំ សុខាភិបាល និងណែនាំពីវិស័យសក្តានុពលសម្រាប់វិនិយោគរួមមានកសិកម្ម និងទេសចរណ៍ ដោយឯកឧត្តមមានផែនការ អភិវឌ្ឈន៍វិស័យទាំងពីរឱ្យក្លាយជាវិស័យស្នូលសម្រាប់ខេត្តសៀមរាប។ 


លោកជំទាវភារធារី បានបង្ហាញអំពីជំហរប្តេជ្ញាចិត្តរបស់ហរដ្ឋអាមេរិកចំពោះសន្តិភាពក្នុងតំបន់ និងខិតខំធ្វើយ៉ាងណាឱ្យប្រទេសទាំងពីរគោរពនូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងនៃសេចក្តីថ្លែការណ៍រួម។ ជាមួយគ្នានោះដែរ លោកជំទាវក៏បានលើកឡើងពីចំណាប់អារម្មណ៍របស់អ្នកវិនិយោគទុនអាមេរិក បន្ទាប់ពីកម្ពុជា និងសហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀងពាណិជ្ជម្មក្នុងពេលថ្មីៗនេះ។ ប្រតិភូធុរកិច្ចអាមេរិក បានអញ្ជើញមកធ្វើទស្សនកិច្ចកម្ពុជាជាបន្តបន្ទាប់ ហើយលោកជំទាវ នឹងខិតខំជួយជំរុញបន្ថែមដើម្បីឱ្យវិនិយោគគិន អាមេរិកយល់ពីបរិបទកម្ពុជា ដើម្បីឱ្យអ្នកវិនិយោគយល់ និងមានទំនុកចិត្តខ្ពស់ក្នុងការមកវិនិយោគនៅប្រទេសកម្ពុជា។ 


ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវភារធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាក៏មានតម្លៃសម្រាប់ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ ហើយក៏សូមស្វាគមន៍ជានិច្ចនូវរាល់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍខេត្តសៀមរាបឱ្យកាន់តែរីកចម្រើនបន្ថែមទៀតនាពេលអនាគត៕


ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior