ទីស្ដីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ វរិន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារទីក្រុងឆ្លាត អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់សម្រាប់នវានុវត្តន៍ទីក្រុងប្រកបដោយចីរភាព និងបរិយាបន្ន តាមប្រព័ន្ធវីដេអូ ពីចម្ងាយ (Video Conference) ដែលរៀបចំដោយគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UN-ESCAP) ដោយមានការចូលរួមពី UN-ESCAP ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក DEPA HFHI ។
សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញពីនវានុវត្តន៍នៃការអនុវត្ត Smart City រួមជាមួយការបង្ហាញអំពីគោលការណ៍ណែនាំសកលនៃការអនុវត្តទីក្រុងឆ្លាត និងជំរុញឱ្យមានកិច្ចពិភាក្សា អំពីគោលនយោបាយទីក្រុងឆ្លាត ព្រមជាមួយការលើកកម្ពស់ការអនុវត្ត Smart City ដោយផ្ដោតលើមនុស្ស និងប្រកបដោយបរិយាបន្ន៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ