logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ស៊ វរិន ដឹកនាំក្រុមការងារទីក្រុងឆ្លាត ចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់សម្រាប់នវានុវត្តន៍ទីក្រុងប្រកបដោយចីរភាព និងបរិយាបន្ន តាមប្រព័ន្ធវីដេអូ
95
23-April-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្ដីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ វរិន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារទីក្រុងឆ្លាត អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់សម្រាប់នវានុវត្តន៍ទីក្រុងប្រកបដោយចីរភាព និងបរិយាបន្ន តាមប្រព័ន្ធវីដេអូ ពីចម្ងាយ (Video Conference) ដែលរៀបចំដោយគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UN-ESCAP) ដោយមានការចូលរួមពី UN-ESCAP ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក DEPA HFHI ។


សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញពីនវានុវត្តន៍នៃការអនុវត្ត Smart City រួមជាមួយការបង្ហាញអំពីគោលការណ៍ណែនាំសកលនៃការអនុវត្តទីក្រុងឆ្លាត និងជំរុញឱ្យមានកិច្ចពិភាក្សា អំពីគោលនយោបាយទីក្រុងឆ្លាត ព្រមជាមួយការលើកកម្ពស់ការអនុវត្ត Smart City ដោយផ្ដោតលើមនុស្ស និងប្រកបដោយបរិយាបន្ន៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ