logo
Header Logo
News Detail
thumbnail
លោកជំទាវ​ វីរ​ក្ស​ វិជ្ជតា​ ដឹកនាំគណៈប្រតិភូ SOMTC-កម្ពុជា​ ចូលរួមកិច្ចប្រជុំ​ក្រុមការងារ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ ស្ដីពីបញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ទូទៅ​លេីកទី៣​ នៅទីក្រុង​ Johor Bahru ប្រទេស​ម៉ាឡេស៊ី
215
04-Feb-2025
National news
Link

ទីក្រុង​ Johor Bahru ប្រទេស ម៉ាឡេស៊ី៖ នៅថ្ងៃអង្គារ ទី០៤​ ខែកុម្ភៈ​ ឆ្នាំ២០២៥ លោកជំទាវ​ វីរ​ក្ស​ វិជ្ជតា​ អគ្គលេខាធិការរង​ នៃអគ្គលេខាធិការដ្ឋាន​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានដឹកនាំគណៈប្រតិភូ SOMTC-កម្ពុជា​ ចូលរួមកិច្ចប្រជុំ​ក្រុមការងារ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ ស្ដីពីបញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ទូទៅ​លេីកទី៣​ នៅទីក្រុង​ Johor Bahru ប្រទេស​ម៉ាឡេស៊ី​​។


កិច្ចប្រជុំ បានពិភាក្សាលើប្រធានបទ ឯកសារ ផែនការងារ និងគម្រោងនានា ក្រោមក្របខណ្ឌ SOMTC ដើម្បីបន្តយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ទាំង០៦ កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាន ស្តីពីឧក្រិដ្ឋកម្មឆ្លងដែនលើកទី២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior