ទីក្រុង Johor Bahru ប្រទេស ម៉ាឡេស៊ី៖ នៅថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ វីរក្ស វិជ្ជតា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានដឹកនាំគណៈប្រតិភូ SOMTC-កម្ពុជា ចូលរួមកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្ដីពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនទូទៅលេីកទី៣ នៅទីក្រុង Johor Bahru ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំ បានពិភាក្សាលើប្រធានបទ ឯកសារ ផែនការងារ និងគម្រោងនានា ក្រោមក្របខណ្ឌ SOMTC ដើម្បីបន្តយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ទាំង០៦ កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាន ស្តីពីឧក្រិដ្ឋកម្មឆ្លងដែនលើកទី២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត៕