logo
Header Logo
News Detail
thumbnail
អភិបាលខេត្តតាកែវ បញ្ជាឱ្យបង្កើតក្រុមការងារចុះត្រួតពិនិត្យគ្លីនិកឯកជននៅទូទាំងខេត្ត
563
20-Nov-2024
Sub-nation news
Link

តាកែវ៖នៅក្នុងពិធីបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល៣ឆ្នាំ(២០២១ដល់ ២០២៣) របស់ខេត្តតាកែវ នៅព្រឹកថ្ងៃ ពុធ ទី ២០ ខែ វិឆ្ឆិកា ឆ្នាំ ២០២៤នេះ អភិបាលខេត្តតាកែវឯកឧត្តម វ៉ី សំណាង បានចេញបទបញ្ជាឱ្យបង្កើតក្រុមការមួយចុះទៅត្រួតពិនិត្យនៅតាមគ្លីនិកឯកជននៅទូទាំងខេត្តតាកែវថាមានច្បាប់អនុញ្ញាតឬយ៉ាងណា? 

 

ការចេញបទបញ្ជាឱ្យបង្កើតក្រុមការងារចុះត្រួតពិនិត្យតាមគ្លីនិកឯកជនរកច្បាប់អនុញ្ញាតិនេះ បន្ទាប់ពីមានស្រ្តីម្នាក់កាលពីម្សិលមិញបានទៅរកសេវានៅគ្លីនិកឯកជនមួយឈ្មោះ សុខហាក់ ម៉ារីណា នៅស្រុកបាទី ហើយបានស្លាប់ក្រោយពីគ្រូពេទ្យចាក់ថ្នាំរួចនឹងត្រូវបានម្ចាស់គ្លីនិកយកសាកសពទៅបោះចោលនៅក្នុងព្រៃ។


ឯកឧត្តម វ៉ី សំណាង បានថ្លែងថា «អាជ្ញាធក្រុងស្រុកចាប់ពីពេលនេះតទៅត្រូវពិនិត្យមើលបញ្ហាគ្លីកនិកឯកជនអោយបានច្បាស់លាស់»។ រដ្ឋបាលខេត្តនឹងបង្កើតក្រុមការងារមួយដែលមានអភិបាលរងខេត្តម្នាក់ចុះទៅតាមក្រុងស្រុកនិមួយៗដើម្បីត្រួតពិនឹត្យមើលគ្លីនិកឯកជនទូទាំងខេត្តហើយបើរកឃើញភាពមិនប្រក្រតីឬគ្មានច្បាប់អនុញ្ញាតគឺត្រូវបិទភ្លាមតែម្ដង។


បើតាម ឯកឧត្តម អភិបាលខេត្តតាកែវ វ៉ី សំណាង ក្រៅពីចុះត្រួតពិនិត្យតាមគ្លីនិកឯកជនរកច្បាប់អនុញ្ញាត អាជ្ញាធខេត្តតាកែវក៍នឹងធ្វើការពង្រឹងវិន័យក្រមសិលធម៌ វិជ្ជាជីវៈគ្រូពេទ្យឡើងវិញផងដែរ ហើយអាជ្ញាធក៍នឹងធ្វើការត្រួតពិនឹត្យថ្នាំពេទ្យដែលប្រើប្រាស់តាមមន្ទីរពេទ្យរដ្ឋនិងឯកជន តើមានការប្រើប្រាស់ថ្នាំហួសសុពលភាពឬយ៉ាងណា?៕


ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior