តាកែវ៖នៅក្នុងពិធីបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល៣ឆ្នាំ(២០២១ដល់ ២០២៣) របស់ខេត្តតាកែវ នៅព្រឹកថ្ងៃ ពុធ ទី ២០ ខែ វិឆ្ឆិកា ឆ្នាំ ២០២៤នេះ អភិបាលខេត្តតាកែវឯកឧត្តម វ៉ី សំណាង បានចេញបទបញ្ជាឱ្យបង្កើតក្រុមការមួយចុះទៅត្រួតពិនិត្យនៅតាមគ្លីនិកឯកជននៅទូទាំងខេត្តតាកែវថាមានច្បាប់អនុញ្ញាតឬយ៉ាងណា?
ការចេញបទបញ្ជាឱ្យបង្កើតក្រុមការងារចុះត្រួតពិនិត្យតាមគ្លីនិកឯកជនរកច្បាប់អនុញ្ញាតិនេះ បន្ទាប់ពីមានស្រ្តីម្នាក់កាលពីម្សិលមិញបានទៅរកសេវានៅគ្លីនិកឯកជនមួយឈ្មោះ សុខហាក់ ម៉ារីណា នៅស្រុកបាទី ហើយបានស្លាប់ក្រោយពីគ្រូពេទ្យចាក់ថ្នាំរួចនឹងត្រូវបានម្ចាស់គ្លីនិកយកសាកសពទៅបោះចោលនៅក្នុងព្រៃ។
ឯកឧត្តម វ៉ី សំណាង បានថ្លែងថា «អាជ្ញាធក្រុងស្រុកចាប់ពីពេលនេះតទៅត្រូវពិនិត្យមើលបញ្ហាគ្លីកនិកឯកជនអោយបានច្បាស់លាស់»។ រដ្ឋបាលខេត្តនឹងបង្កើតក្រុមការងារមួយដែលមានអភិបាលរងខេត្តម្នាក់ចុះទៅតាមក្រុងស្រុកនិមួយៗដើម្បីត្រួតពិនឹត្យមើលគ្លីនិកឯកជនទូទាំងខេត្តហើយបើរកឃើញភាពមិនប្រក្រតីឬគ្មានច្បាប់អនុញ្ញាតគឺត្រូវបិទភ្លាមតែម្ដង។
បើតាម ឯកឧត្តម អភិបាលខេត្តតាកែវ វ៉ី សំណាង ក្រៅពីចុះត្រួតពិនិត្យតាមគ្លីនិកឯកជនរកច្បាប់អនុញ្ញាត អាជ្ញាធខេត្តតាកែវក៍នឹងធ្វើការពង្រឹងវិន័យក្រមសិលធម៌ វិជ្ជាជីវៈគ្រូពេទ្យឡើងវិញផងដែរ ហើយអាជ្ញាធក៍នឹងធ្វើការត្រួតពិនឹត្យថ្នាំពេទ្យដែលប្រើប្រាស់តាមមន្ទីរពេទ្យរដ្ឋនិងឯកជន តើមានការប្រើប្រាស់ថ្នាំហួសសុពលភាពឬយ៉ាងណា?៕
ប្រភព៖ រដ្ឋបាលខេត្តតាកែវ