មណ្ឌលគិរី៖ នារសៀលថ្ងៃសុក្រទី១៨ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងទទួលផែនការងារធនធានមនុស្សបានជួបសំណេះសំណាល និងបានប្រគល់នូវថវិកាសមាគមន៍មិត្តនគរបាលជាតិ ជូនដល់គ្រួសារមន្រ្តីនគរបាលដែលបានទទួលមរណភាព ពិធីនេះដែរធ្វើឡើង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពី លោកវរសេនីយ៍ឯក ម៉ៅ រិទ្ធី នាយការិយាល័យ នាយរងការិយាល័យបុគ្គលិកនិងលោកស្រី កុសល្យ ពិសី នាយរងការិយាល័យគណនេយ្យ បានធ្វើការជួបសំណេះសំណាលជាមួយក្រុមគ្រួសារនៃមន្រ្តីនគរបាលដែលបានទទួលមរណភាព។
ថវិកាសរុប ចំនួន.១០,០០០,០០០,រៀល (ដប់លានរៀលគត់)ដែលបានប្រគល់ជូនដល់ក្រុមគ្រួសារសព លោកអនុសេនីយ៍ត្រី រុន រតនា ជាមន្ត្រីលោកស្រី ហេង ហាន ត្រូវជាភរិយា លោកវរសេនីយ៍ត្រី នៅ សុខារី ជាមន្ត្រីចូលនិវត្តន៍ និងលោកស្រី ផៃ សុម៉ាន ត្រូវជាភរិយាលោកអនុសេនីយ៍ទោ យុទ្ធ ហេង ជាមន្ត្រីវរៈសេនាតូចលេខ៦២១ជាសមាជិក ស.ម.ន ។
ក្រោយពីបានធ្វើការប្រគល់ និងទទួលនូវថវិកាជូនដល់គ្រួសារមន្រ្តីនគរបាលដែលបានទទួលមរណ:រួចមក លោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងលោកបានសម្តែងនូវការផ្តាំផ្ញើសួរសុខទុក្ខក្រុមគ្រួសារមន្ត្រីនគរបាលដែលមកទទួលថវិការួច លោកឧត្តមសេនីយ៍ត្រី ស្នងការរងបានលើកឡើងអំពីគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានចំពោះការបាត់បង់បងប្អូនជាមន្ត្រីនគរបាលដ៏ល្អមួយរូប ដែលបានខិតខំបំពេញភារកិច្ចរយៈពេលកន្លងមកបានបំពេញនូវកាតព្វកិច្ចបំរើជាតិមាតុភូមិអស់ពីកម្លាំងកាយនិងកំលាំងចិត្តដើម្បីបុព្វហេតុជាតិមាតុភូមិ។
ប្រភព៖ ស្នងការនគរបាលខេត្តមណ្ឌលគិរី