logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ប្រគល់នូវថវិកាសមាគមន៍មិត្តនគរបាលជាតិ ជូនដល់ក្រុមគ្រួសារមន្ត្រីនគរបាលដែលបានទទួលមរណភាព
64
18-October-2024
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

មណ្ឌលគិរី៖ នារសៀលថ្ងៃសុក្រទី១៨ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងទទួលផែនការងារធនធានមនុស្សបានជួបសំណេះសំណា​ល​ និងបានប្រគល់នូវថវិកាសមាគមន៍មិត្តនគរបាលជាតិ ជូនដល់គ្រួសារមន្រ្តីនគរបាលដែលបានទទួលមរណភាព ពិធីនេះដែរធ្វើឡើង ក្រោមអធិបតីភាពលោកឧ​ត្តមសេនីយ៍ត្រី​ ឡេង សោភ័ណ្ឌ ស្នងការរង ទទួលផែនការងារធនធានមនុស្ស​ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពី លោកវរសេនីយ៍ឯក ម៉ៅ រិទ្ធី នាយការិយាល័យ នាយរងការិយាល័យបុគ្គលិកនិងលោកស្រី កុសល្យ ពិសី នាយរងការិយា​ល័យគណនេយ្យ បានធ្វើការជួបសំណេះ​សំណា​ល​ជាមួយក្រុមគ្រួសារនៃមន្រ្តីនគរបាលដែលបានទទួលមរណភាព។


ថវិកាសរុប ចំនួន​.១០,​០០០​,០០០,រៀល (ដប់លានរៀលគត់)ដែលបានប្រគល់ជូនដល់ក្រុមគ្រួសារសព លោកអនុសេនីយ៍ត្រី រុន រតនា ជាមន្ត្រីលោកស្រី ហេង ហាន ត្រូវជាភរិយា លោកវរសេនីយ៍ត្រី នៅ សុខារី ជាមន្ត្រីចូលនិវត្តន៍ និងលោកស្រី ផៃ សុម៉ាន ត្រូវជាភរិយាលោកអនុសេនីយ៍ទោ យុទ្ធ ហេង ជាមន្ត្រីវរៈសេនាតូចលេខ៦២១ជាសមាជិក ស.ម.ន ។


ក្រោយពីបានធ្វើការប្រគល់ និងទទួលនូវថវិកាជូនដល់គ្រួសារមន្រ្តីនគរបាលដែលបានទទួលមរណ:រួចមក លោកឧត្តម​សេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងលោកបានសម្តែងនូវការផ្តាំផ្ញើសួរសុខទុក្ខក្រុមគ្រួសារមន្ត្រីនគរបាលដែលមកទទួលថវិការួច លោកឧត្តមសេនីយ៍ត្រី ស្នងការរងបានលើកឡើងអំពីគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានចំពោះការបាត់បង់បងប្អូនជាមន្ត្រីនគរបាលដ៏ល្អមួយរូប ដែលបានខិតខំបំពេញភារកិច្ចរយៈពេលកន្លងមកបានបំពេញនូវកាតព្វកិច្ចបំរើជាតិមាតុភូមិអស់ពីកម្លាំង​កាយនិងកំលាំងចិត្តដើម្បីបុព្វហេតុជាតិមាតុភូមិ។


ប្រភព៖ ស្នងការនគរបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ