

បណ្ឌិត្យសភានគរបាលកម្ពុជា មានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា បច្ចុប្បន្ននេះ និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល ជំនាន់ទី១៤ ទី១៥ ទី១៦ និស្សិតថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល ជំនាន់ទី១ និងសិស្សថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល ជំនាន់ទី១ ដែលបានបញ្ចប់ការសិក្សាទាំងទ្រឹស្តីនិងការហ្វឹកហ្វាត់នៅបណ្ឌិត្យសភានគរបាលកម្ពុជា បាននិងកំពុងចុះកម្មសិក្សានៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ចំណុះស្នងការដ្ឋាននគរបាលរាជធានី ខេត្ត។
ក្នុងន័យនេះ ដើម្បីកុំឱ្យមានការភាន់ច្រឡំ បណ្ឌិត្យសភានគរបាលកម្ពុជា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា និស្សិតនគរបាលដែលជាកម្មសិក្សាការីទាំងនោះ គឺបានប្រើប្រាស់ឯកសណ្ឋាន (ខោអាវ ស្បែកជើង) មានពណ៌ដូចគ្នាទៅនឹងមន្រ្តីនគរបាលជាតិដែរ ដោយឡែក មួក សក្តិ និងសញ្ញាសម្គាល់មួយចំនួនទៀត គឺមានលក្ខណខុសពីមន្រ្តីនគរបាលជាតិ។
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា








