logo
Header Logo
ព័ត៌មានលម្អិត
thumbnail
បណ្ឌិត្យសភានគរបាលកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីសកម្មភាពចុះកម្មសិក្សារបស់និស្សិត និងសិស្ស តាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ចំណុះស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត
819
31-October-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

បណ្ឌិត្យសភានគរបាលកម្ពុជា មានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា បច្ចុប្បន្ននេះ និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល ជំនាន់ទី១៤ ទី១៥ ទី១៦ និស្សិតថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល ជំនាន់ទី១ និងសិស្សថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល ជំនាន់ទី១ ដែលបានបញ្ចប់ការសិក្សាទាំងទ្រឹស្តីនិងការហ្វឹកហ្វាត់នៅបណ្ឌិត្យសភានគរបាលកម្ពុជា បាននិងកំពុងចុះកម្មសិក្សានៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ចំណុះស្នងការដ្ឋាននគរបាលរាជធានី ខេត្ត។ 


ក្នុងន័យនេះ ដើម្បីកុំឱ្យមានការភាន់ច្រឡំ បណ្ឌិត្យសភានគរបាលកម្ពុជា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា និស្សិតនគរបាលដែលជាកម្មសិក្សាការីទាំងនោះ គឺបានប្រើប្រាស់ឯកសណ្ឋាន (ខោអាវ ស្បែកជើង) មានពណ៌ដូចគ្នាទៅនឹងមន្រ្តីនគរបាលជាតិដែរ ដោយឡែក មួក សក្តិ និងសញ្ញាសម្គាល់មួយចំនួនទៀត គឺមានលក្ខណខុសពីមន្រ្តីនគរបាលជាតិ។


ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ