នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារយេនឌ័រនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំបានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ( ២០២៤-២០២៨ )ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារយេនឌ័រ នាទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំនេះផងដែរមានការអញ្ជើញចូលរួមពី លោកជំទាវ ឧត្តមសេនីយ៍ត្រី ឃឹម គង្គាបរមី អគ្គនាយករងទទួលបន្ទុកការងារយេនឌ័រ លោកស្រីឧត្តមសេនីយ៍ត្រី អនុប្រធាននាយកដ្ឋាន តំណាងក្រុមការងារយេនឌ័រ នាយកដ្ឋាន/ស្ថានីយ៍ទាំង៧ ព្រមទាំងសមាជិក សមាជិកា ជាច្រើនរូបផងដែរ។
មានប្រសាសន៍បើកអង្គប្រជុំ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា កិច្ចប្រជុំថ្ងៃនេះធ្វើការពិភាក្សាដើម្បីរកធាតុចូល សម្រាប់បំពេញអោយផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យក្រសួងមហាផ្ទៃ។
ជាកិច្ចបញ្ចប់ លោកជំទាវ អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថ្លែងអំណរគុណដល់លោកជំទាវ អគ្គនាយករង និងក្រុមការងារដែលបានសហការគ្នារៀបចំចេញជាផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័ររបស់អគ្គនាយកដ្ឋានបានទាន់ពេលវេលា និងបានសម្រេចនៅសមិទ្ធផលជាច្រើន និងបានជំរុញដល់មន្ត្រីនគរបាលជានារី ខិតខំជួយសហការគ្នា សាមគ្គីភាព ចេះយោគយល់គ្នាទៅវិញទៅមក ដើម្បីឱ្យប្រសិទ្ធភាពការងាររលូនទៅមុខ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ