logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវ ព្រំ សុភី អញ្ជើញបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ (២០២៤- ២០២៨ ) របស់អគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
354
30-October-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារយេនឌ័រនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំបានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ( ២០២៤-២០២៨ )ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារយេនឌ័រ នាទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំនេះផងដែរមានការអញ្ជើញចូលរួមពី លោកជំទាវ ឧត្តមសេនីយ៍ត្រី ឃឹម គង្គាបរមី អគ្គនាយករងទទួលបន្ទុកការងារយេនឌ័រ លោកស្រីឧត្តមសេនីយ៍ត្រី អនុប្រធាននាយកដ្ឋាន តំណាងក្រុមការងារយេនឌ័រ នាយកដ្ឋាន/ស្ថានីយ៍ទាំង៧ ព្រមទាំងសមាជិក សមាជិកា ជាច្រើនរូបផងដែរ។


មានប្រសាសន៍បើកអង្គប្រជុំ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា កិច្ចប្រជុំថ្ងៃនេះធ្វើការពិភាក្សាដើម្បីរកធាតុចូល សម្រាប់បំពេញអោយផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យក្រសួងមហាផ្ទៃ។


ជាកិច្ចបញ្ចប់ លោកជំទាវ អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថ្លែងអំណរគុណដល់លោកជំទាវ អគ្គនាយករង និងក្រុមការងារដែលបានសហការគ្នារៀបចំចេញជាផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័ររបស់អគ្គនាយកដ្ឋានបានទាន់ពេលវេលា និងបានសម្រេចនៅសមិទ្ធផលជាច្រើន និងបានជំរុញដល់មន្ត្រីនគរបាលជានារី ខិតខំជួយសហការគ្នា សាមគ្គីភាព ចេះយោគយល់គ្នាទៅវិញទៅមក ដើម្បីឱ្យប្រសិទ្ធភាពការងាររលូនទៅមុខ៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ