logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធី​បើកការដ្ឋាន​អនុវត្ត​គម្រោងជួសជុលផ្លូវបេតុងឆ្អឹងដែក ចំនួន២ខ្សែ នៅក្រុងបាវិត
61
18-December-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នៅថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩ លោក សុខ រស់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី​បើកការដ្ឋាន​អនុវត្ត​គម្រោងជួសជុលផ្លូវបេតុងឆ្អឹងដែក ចំនួន២ខ្សែ ប្រវែង ២.៥៧៦ម ទទឹង ៨ម កម្រាស់ ០,១៥ម ផ្ទៃក្រឡាសរុប ២០.៦០៨ម៉ែត្រក្រឡា ដែលជាគម្រោងប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត ឆ្នាំ២០១៩ នៅសង្កាត់បាវិត ក្រុងបាវិត។

      ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងក្រុងបាវិត លោកនាយករដ្ឋបាលសាលាក្រុង ប្រធានការិយាល័យ​នានា​ចំណុះសាលាក្រុង លោក លោកស្រីប្រធានការិយាល័យ​នានា​ជុំវិញក្រុង ចៅសង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣០០នាក់។

      មានប្រសាសន៍ក្នុងឱកាសនោះលោក សុខ រស់ អភិបាលរងខេត្ត បានបញ្ជាក់ជូនថា ការស្ថាបនាផ្លូវបេតុងចំនួន ២ខ្សែ នៅថ្ងៃនេះ គឺជាគម្រោងដែលឯកឧត្ដមអភិបាលខេត្តបានសម្រេចបង្វែរកញ្ចប់ថវិកាគុណប្រយោជន៍ខេត្តសម្រាប់ផ្ដល់ជូនក្រុងបាវិត ក្នុងការកែ​លម្អហេដ្ឋារចនាសម្ព័ន្ធឲ្យបានកាន់តែល្អប្រសើរ បង្ករលក្ខណៈ​ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ក្នុងគោល​ដៅជំរុញការចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាត ឆ្លើយតប​ទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុង ដែលមានចក្ខុវិស័យ​កសាង​ក្រុងបាវិតឲ្យក្លាយជាទីក្រុងគួរឲ្យចង់រស់នៅ ហើយនេះមិន​មែនជា​គម្រោងគាំទ្រទី១នោះទេ និងមានគម្រោង​ជាបន្តបន្ទាប់ទៀត​នៅពេលខាងមុខ។

      ទន្ទឹមនេះលោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមហ៊ុន​ដែល​ទទួលបន្ទុកស្ថាបនាផ្លូវនេះ ត្រូវសាង់សង់ឲ្យបាន​ត្រឹមត្រូវ​តាម​បទដ្ឋានបច្ចេកទេស ប្រកបដោយគុណភាព ធានាការប្រើ​ប្រាស់​បានយូរអង្វែង និងសូមឲ្យអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងបងប្អូន​ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវនេះ ចូលរួមសហការដើម្បី​ឲ្យគម្រោងនេះអនុវត្តបានដោយរលូន និងសម្រេចលទ្ធផល​ជោគជ័យតាមការគ្រោងទុក៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ