ពិធីប្រកាសតែងតាំង និងផ្ទេរភារៈកិច្ច ចូលកាន់មុខតំណែងថ្មីអភិបាលរងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំនួន០៣រូប
January 09, 2018 អ្នកទស្សនា :

(ក្រចេះ) ៖ ព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នេះ រដ្ឋបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានរៀបចំប្រារព្ធពិធីប្រកាសតែងតាំង និងផ្ទេរភារៈកិច្ចអភិបាលរងស្រុកព្រែកប្រសព្វ ចំនួន០៣រូប ក្រោមអធិបតីភាពឯកឧត្ដម ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ ។ រាជរដ្ឋាភិបាលចេញប្រកាសលេខ៧១៨១ប្រក ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ ជាអភិបាលរងស្រុកព្រែកប្រសព្វ ១-លោកស្រី ម៉ែន សុផល  ឋានន្តរស័កិ្តនាយក្រមការ ថ្នាក់លេខ២ ពីអភិបាលរងស្រុកឆ្លូង ទៅកាន់មុខតំណែងជាអភិបាលរងស្រុកព្រែកប្រសព្វ។ ២-លោក សន សុីដែន ឋានន្តរស័កិ្តនាយក្រមការ ថ្នាក់លេខ៦ ឲ្យកាន់មុខតំណែងជាអភិបាលរងស្រុកព្រែកប្រសព្វ។ ៣-លោក កែម ហៀង ឋានន្តរស័កិ្តនាយក្រមការ ថ្នាក់លេខ៣ ពីអភិបាលរងស្រុកព្រែកប្រសព្វឲ្យទៅបម្រើការងារនៅសាលាខេត្តក្រចេះ។ ក្នុងពិធីនេះឯកឧត្តមអភិបាលរងខេត្ត ក៏បានណែនាំ និងផ្តាំផ្ញើដល់ លោកអភិបាលស្រុក និងអភិបាលរងស្រុក ដែលទើបផ្ទេរភារកិច្ចថ្មី ក្នុងដែនសមត្ថកិច្ច រួម​ទាំង​ក្រុម​ប្រឹក្សា គណៈអភិបាលស្រុក ​មន្រ្តីរាជការ កងកម្លាំង​ប្រដាប់​​អាវុធ​ និង​កម្លាំង​មាន​សមត្ថកិច្ចគ្រប់​លំដាប់​ថ្នាក់​ នៃស្រុកព្រែកប្រសព្វ ត្រូវរួម​សហការ​​​​​គ្នាអនុវត្ត​​​​ការងារ​សំខាន់ៗ​ ជា​អាទិភាព រួមមាន ៖ -ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ​​ឲ្យបានល្អប្រសើរ ។ -បន្តខិតខំលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ​ទូទាំង​ក្រុងក្រចេះ ដោយ​ជម្រុញការ​​ផ្សព្វ​ផ្សា​​យ​​នូវលក្ខណៈសម្បត្តិ​ទាំង០៩​នៃ​​​​​គោល​នយោ​បាយភូមិ ឃុំមានសុវត្ថិភាព ឲ្យបាន​​សស្រាក់​​សស្រាំ​​ទូទាំង​ស្រុក ។ -មន្រ្តីអនុវត្ត​ច្បាប់​​​ទាំង​អស់​​​​​ត្រូវ​ខិត​ខំ​លើក​កម្ពស់​សមត្ថភាព ជំនាញ និងសីលធម៌វិជ្ជាជីវៈ ត្រូវ​មាន​​​ភាព​ស្អាតស្អំ និង​​ខិតខំ​បម្រើ​ប្រជាពល​រដ្ឋ​ដោយ ស្មោះត្រង់ និងស្មើភាព។ ​-ត្រូវបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និងខិត​ខំ​លើក​​កម្ពស់ជីវភាពរស់នៅ​របស់​ប្រជាជន តាមរយៈ​​ការផ្តល់សេវាសាធារណៈ និង​ជំរុញកិច្ច​អភិវឌ្ឍ​​​​​​​មូល​ដ្ឋាន ព្រមទាំងខិត​ខំ​សម្រប​សម្រួលដោះ​ស្រាយបញ្ហាប្រឈមនា​នា ដែលនៅសេសសល់ ​សំដៅ​រួម​គ្នា​ធា​នា​​ឲ្យបាននូវប្រក្រតីភាព នៃការងារគ្រប់វិស័យ​ទូទាំង​​ស្រុកទាំងមូល ។ ​-បន្តជំរុញអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល​​​ ​​​ដោយឡែក​​ចំពោះកំណែ​ទម្រង់​វិមជ្ឈការ ​​​និងវិសហមជ្ឈការ ក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តី​​​​​​ជំនាញ​នានា​​ មន្រ្តី​សាលាស្រុក ក្រុមប្រឹក្សាឃុំ ។ ​-​បន្ត​​យកចិត្តទុក​ដាក់រៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ អនាម័យការប្រើ​ប្រាស់​​​​​​​​​​​​ផ្លូវ ចិញ្ចើ​ម​ផ្លូវ​សាធារ​ណៈ ​ការ​គ្រប់គ្រងការសាង​សង់​​សំណង់​នា​នា ​និង​សុវត្ថិភាព​អោយកាន់តែល្អ​​ប្រសើរ​​ថែម​ទៀត។ ​-ពង្រឹងឡើងវិញអំពីការអនុវត្តតួនាទី ភារកិច្ច របស់ការិយាល័យ​​នានា​ចំណុះ​សាលា​ស្រុក ឲ្យមន្រ្តីរាជ​ការមាន​វត្តមានគ្រប់​ៗ​រូប ដើម្បីរួម​គ្នា​បំពេញ​​ការងារ​​​ឲ្យបានកាន់​តែមាន​ប្រសិទ្ធភាព​​​​​ថែមទៀត ។ ត្រូវបន្ត​យកចិត្តទុកដាក់​សហការ​ជា​មួយ​ទីចាត់ការនានាចំណុះសាលាខេត្ត​ ដើម្បី​ធ្វើ​ការ​បណ្តុះ​បណ្តាល​​​ មន្រ្តីរាជការសាលាស្រុកឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវ​ត្ត​​តួនាទី ភារកិច្ច​របស់​ខ្លួនបានកាន់តែល្អប្រសើរ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តក្រចេះ (ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ